ស្ងាត់ៗកម្លាំងកងរាជអាវុធហត្ថឆ្មក់បង្រ្កាបរោងម៉ាសុីនអារឈើ ដ៏ធំមួយកន្លែងនៅឃុំឈើតុំ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រជាជនឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរាយការណ៍ នារសៀលថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ថា គេឃើញកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថប្រមាណចំនួន៩នាក់ បានចុះទៅឆ្មក់បង្រ្កាបកន្លែងរោងម៉ាស៊ីនអារច្រៀកឈើដ៏ធំមួយកន្លែងដោយបាន ដកហូតនូវឧបករណ៍វត្ថុតាងមួយចំនួនធំ ដើម្បីប្រគល់ជូនមន្រ្តីជម្រកសត្វព្រៃបន្តនីតិវិធី ។

 ប្រភពរាយការណ៍ដដែលបន្តទៀតថា ទីតាំងកន្លែងរោងម៉ាស៊ីនអារច្រៀកឈើត្រូវបានបង្រ្កាប ត្រង់ចំណុចក្បែចម្ការចេកមួយកន្លែង ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ប្រភពរាយការណ៍បញ្ជាក់ទៀតថា លទ្ធផលក្នុងការបង្រ្កាបនេះសមត្ថកិច្ច ដកហូតរួមមាន ឈើមូលចំនួន១៣កំណាត់ ឈើអារចម្រុះចំនួន៩០សន្លឹក ផ្លែរណាចំនួន៦ខ្សែ ម៉ាស៊ីនម៉ាក នីសាន់(៣០)ចំនួន១គ្រឿង ម៉ូទម៉ូទ័របូមទឹកចំនួន២គ្រឿង កង់យោងម៉ាសុីនចំនួន២គ្រឿង អាគុយចំនួន២គ្រឿង ជើងម៉ែត្រចំនួន១គ្រឿង និងកៅឡាក់ចំនួន១កំប្លេ ។

 ប្រភពបញ្ជាក់បន្ថែមបន្តទៀតថា បច្ចុប្បន្ន វត្ថុតាងទាំងអស់បានប្រគល់ជូនមន្រ្តីដែនជម្រកសត្វព្រៃឈើតុំ យកទៅរក្សាទុករង់ចាំបន្តនីតិវិធី ឯក្រុមជនប្រព្រឹត្តកំពុងស្រាវជ្រាវតាមចាប់ខ្លួន ៕ 

...

ដោយ÷ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print