ភ្នំពេញៈ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ លោក RADM YUMANJANG មេបញ្ជាការនាវាកងទ័ពរំដោះប្រជាមានិតចិនលេខ៥៧៣ចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជានៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា លោកមេបញ្ជាការនាវាកងទ័ពរំដោះប្រជាជនចិនលេខ៥៧៣ បានជម្រាបសម្តេចតេជោថា នៅថ្ងៃនេះកងទ័ពជើងទឹករបស់ចិន នៅក្នុងក្បួននាវានេះកំពុងតែហ្វឹកហ្វឺនហ្វឹកហាត់ជាមួយនឹងកងទ័ពជើងទឹករបស់កម្ពុជានៅលើដែន គោក ហើយនៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះនឹងមានការហ្វឹកហាត់រួមគ្នានៅដែនសមុទ្រផងដែរ។សុខ ខេមរា







