ភ្នំពេញៈ អគារទីស្តីការក្រសួងបរិស្ថានថ្មី «អគារមរតតេជោ» នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធិផលថ្មីនេះនឹងឆ្លើយតបនឹងតម្រូវការរបស់ក្រសួងក្នុងការបំពេញការងាររបស់ខ្លួន និងចូលរួមលើកកម្ពស់សម្រស់រាជធានីភ្នំពេញមួយកម្រិតថែមទៀតជាមួយស្ថាបត្យកម្មបុរាណលាយទំនើបនេះ។ សុខ ខេមរា







