​ក្រោយផ្ទុះករណី​ឆ្លងកូ​វីដ​-១៩ ​នៅ​មន្ទីរពេទ្យមួយក្នុងក្រុង Taoyuan​ អាជ្ញាធរតៃវ៉ាន់​ ប្រកាសឲ្យប្រជាជនប្រមាណ ៥​ពាន់​នាក់​ ធ្វើ​ច​ត្តា​ឡី​ស័ក​​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​

ចែករំលែក៖

អន្តរជាតិ៖បើតាមការអះអាងពីរដ្ឋមន្ត្រីសុខាភិបាល លោក Chen Shih –chung នៅថ្ងៃទី២៤ ខែមករាឆ្នាំ២០២១បានបញ្ជាក់ថាក្រោយផ្ទុះករណីឆ្លងកូវីដ​-១៩នៅមន្ទីរពេទ្យមួយក្នុងក្រុង Taoyuan​ អាជ្ញាធរតៃវ៉ាន់ប្រកាសឲ្យប្រជាជនប្រមាណ ពាន់នាក់ធ្វើត្តាឡីស័ក​​នៅតាមផ្ទះរៀងៗខ្លួន

លោក Chen Shih-chung រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់​ ​បានបញ្ជាក់បន្ថែមថា ចំនួនប្រជាជនដែលត្រូវធ្វើត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃអាចនឹងមានដល់ទៅពាន់នាក់ ពួកគេ សុទ្ធតែជាប់ពាក់ព័ន្ធជាមួយនឹងអ្នកជំងឺដែលផ្ទុកកូវីដ​-១៩ ក្នុងមន្ទីរពេទ្យនៅក្រុងខាងលើ លោកបន្តថា មនុស្ស១៣០០នាក់ហើយកំពុងធ្វើត្តាឡីស័ក ហើយរដ្ឋាភិបាលកំពុងធ្វើតេស្តជាបន្តទៀតចំពោះអ្នកដែលកំពុងធ្វើត្តាឡីស័កទាំងអស់នោះនេះ​​បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយ។

សូមជម្រាបថាចំពោះវិធានការនេះ ធ្វើឡើង ស្របពេលរដ្ឋាភិបាលតៃវ៉ាន់ ព្យាយាមគ្រប់គ្រងករណីផ្ទុះជំងឺកូវីដ​-១៩ ដែលពាក់ព័ន្ធករណីឆ្លងនៅមន្ទីរពេទ្យក្រុង Taoyuan ព្រោះកន្លងទៅ តៃវ៉ាន់ បានគ្រប់គ្រងការរាលដាលជំងឺកូវីដ​-១៩ បានយ៉ាងល្អដោយសារវិធានការមានប្រសិទ្ធភាព និងបានទាន់ពេលវេលា យ៉ាងណាមិញ ករណីផ្ទុះជំងឺនេះនៅឯមន្ទីរពេទ្យមួយនៅទីក្រុង Taoyuan នៅភាគខាងជើងដែនកោះនេះ កំពុងបង្កឱ្យមានការព្រួយបារម្ភខ្លាំង ដែលតម្រូវឱ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹង

បេីមែនទែនទៅជុំវិញករណីខាងលេីនេះវាមិនមែនជារឿងប្លែកសម្រាប់វិធានការខ្លាំងបែបនេះនៅតៃវ៉ាន់ ខណៈដែនកោះមួយនេះ ប្រកាន់ជំហរប្រុងប្រយ័ត្ននៅពេលមានករណីឆ្លង ទោះមួយករណីក៏ដោយ តៃវ៉ាន់ មានប្រព័ន្ធតាមដានយ៉ាងមានប្រសិទ្ធភាពដើម្បីត្រួតពិនិត្យលើអ្នកដែលទាក់ទងករណីវិជ្ជមាន ហើយក៏មានប្រព័ន្ធត្រួតពិនិត្យអ្នកធ្វើត្តាឡីស័ក  និងការដាក់ពិន័យដ៏តឹងរ៉ឹងដែរ កន្លងទៅ អ្នកល្មើសការធ្វើត្តាឡីស័កដោយគ្រាន់តែចេញបន្ទប់ ត្រូវបង់ប្រាក់ពិន័យយ៉ាងច្រើន

គួររម្លឹកដែរថា ដោយសារតែមានព្រឹត្តិការណ៍ឆ្លងក្នុងមន្ទីរពេទ្យដដែលនេះ រដ្ឋាភិបាលតៃវ៉ាន់ ក៏សម្រេចរំសាយកម្មវិធីបុណ្យគោមធំមួយដែលនឹងត្រូវធ្វើឡើងនាថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខ

គួរបញ្ជាក់ថាកោះតៃវ៉ាន់មានអ្នកជំងឺកូវីដ​-១៩ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យតែ ៩៥ នាក់ក្នុងចំណោមករណីវិជ្ជមានសរុបចំនួន៨៨៩នាក់ និងមានករណីស្លាប់ចំនួននាក់៕ដោយ៖សតារា

លោក Chen Shih –chung​ រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់

...

រូបថត៖ Xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print