ពលរដ្ឋទីទាល់ក្រចំនួន៤៥គ្រួសារ មកពីសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ​ ទទួលអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ភ្នំពេញ៖លោកសុខពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនិងលោកស្រីនៅល្ងាចថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័កពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៥និង០០នាទី បាននាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ទីទាល់ក្រចំនួន៤៥គ្រួសារ មកពីសង្កាត់ទាំង១១ ក្នុងមូលដ្ឋានខណ្ឌដូនពេញ 

នៅចំពោះមុខ លោកសុខពេញវុធបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ និងលោកតែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។

នាឱកាសនោះអំណោយសប្បុរសទាំងនោះរួមមាន៖ ថវិកាចំនួន ៤០០,០០០រៀល, អង្ករ ០១បាវ ស្មើរ ២៤គីឡូក្រាម, ថ្នាំដុះ ០១យួរ និង សំភារះផ្ទះបាយមួយចំនួន៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print