តុលាការចេញដីកាកោះហៅ​ម្ចាស់បទ “នារីសក់ខ្លី” ប្រុសឡា​ វាយតារាចម្រៀងរ៉េប Vid Cooler របួសដេរ៣០ថ្នេរ

ចែករំលែក៖

ភ្នំពេញ៖តារាចម្រៀងរ៉េប ដែលគេស្គាល់ឈ្មោះថា Vid Cooler ត្រូវបានម្ចាស់បទនារីសក់ខ្លីគឺប្រុសឡា ជាមួយនឹងគូកន បានធ្វើការព្រួតវាយរហូតរងរបួសស្នាម ហើយលោក Vid Cooler ក៏បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីធ្វើការដោះស្រាយផងដែរ។ខណៈរឿងរ៉ាវដ៏ក្តៅគគុកក្រោយពេលដែលតារាចម្រៀងរ៉េបល្បីឈ្មោះមួយរូបនេះ ត្រូវបានតារាចម្រៀងល្បីដូចគ្នាវាយរងរបួសដេរដល់ទៅ៣០ថ្នេរ រហូតមានការប្តឹងផ្តល់គ្នាដល់តុលាការ។

បើយោងតាមផេកហ្វេសប៊ុករបស់​លោក Vid Cooler បានរៀបរាប់ថា៖ស្វាគមន៍​​លោកតារាល្បីៗទាំងប៉ុន្មានដួងនៅខាងក្រោមនេះ​..! សូមលោកអញ្ជើញមកតុលាការដេីម្បីដោះស្រាយរឿងនេះខ្ញុំរងចាំនៅតុលាការ​ ..!! មានភស្តុតាង​​នេះរឿងស្អុយជាច្រើនដែលលោកត្រូវចូលខ្លួន​ ..!! កុំគេចវេះព្រោះរឿងនេះបេីមិនដោះស្រាយគឺវាជាប់ជាមួយអស់លោកមួយជីវិត​ ..!!

ផ្ញើជូនទៅក្រុមហ៊ុន​ Smart ផងដែរកំពុងតែមានវត្តមានតារាយូកូងបាតផ្សារពាលដែរជាបុគ្គលប្រេីអំពីហឹង្សាដោយចេតនាប្រាស់ចាកនឹងសង្គមបែបនេះនៅក្នុងក្រុមហ៊ុនរបស់ខ្លួនសូមក្រុមហ៊ុនជួយត្រួតពិនិត្យឡេីងវិញផងដេីម្បីកុំប៉ះពាល់ដល់ស្ថាប័ននឹងសង្គមប្រទេសកម្ពុជាទាំងមូល​ ..! ចុងក្រោយខ្ញុំពិតជាសោកស្ដាយណាស់ដែលពួកគាត់ជាបុគ្គលគំរូទៅកាន់ក្មេងជំនាន់ក្រោយដែលប្រព្រឹត្តអំពើហឹង្សាដែលសង្គមមិនគាំទ្រ​ !”៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print