លោកផ្កាយ២ សូយ ចាន់សឿន រងបណ្តឹងចោទប្រកាន់ពីស្ត្រីម្នាក់ ថាប្រើហិង្សាដោយ មានស្ថានទម្ងន់ និងបង្ខាំងគាត់ដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមពាក្យបណ្ដឹង លោកផ្កាយ២ សូយ ចាន់សឿន រងបណ្តឹងចោទប្រកាន់ពីស្ត្រីម្នាក់ ថាប្រើហិង្សាដោយ មានស្ថានទម្ងន់ និងបង្ខាំងគាត់ដោយខុសច្បាប់។ ក្នុងពាក្យបណ្ដឹងដាក់ជូនលោកស្រីព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ដោយបញ្ជាក់ថានាងខ្ញុំឈ្មោះ ឌួង ហេម៉ាលីស ភេទស្រី អាយុ ៤១ ឆ្នាំ មុខរបរ ពាណិជ្ជករ ទូរស័ព្ទលេខ 095 686978 មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៤៧ ផ្លូវលេខ ៣៥២ ភូមិ១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមគោរពជូនលោកស្រីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ សុំប្តឹងឈ្មោះ សូយ ចាន់សឿន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ យោធា-ឋាន:ឧត្តមសេនីយ៍ទោ មានតួនាទី ជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ។

ពីបទ ប្រើហិង្សាដោយ មានស្ថានទម្ងន់ និងបង្ខាំងនាងខ្ញុំដោយខុសច្បាប់។

ជនរងគ្រោះបានបន្តទៀតថា, អំពីបទល្មើសខាងលើ នាងខ្ញុំសូមជំរាបជូន លោកស្រី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺអំពីដំណើររឿងដូចតទៅ ៖ កាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្ត ដែលកំពុងជិះតែពីរនាក់លើដងផ្លូវស្ថិតនៅចំណុចមុំរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល ឈ្មោះ សូយ ចាន់សឿន បាន វាយដំនាងខ្ញុំ និងបានដកកាំភ្លើងខ្លីភ្ជង់គម្រាមមិនឲ្យខ្ញុំស្រែក និង គំរាមបាញ់បំបាក់ជើងនិងបាញ់សម្លាប់ តាមផ្លូវ រហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំងបានចាប់ បង្ខាំងនាងខ្ញុំ ទុកនៅផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍រំដោះនាងខ្ញុំចេញពីផ្ទះដែលបានបង្ខាំងនាងខ្ញុំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជនរងគ្រោះបានសំណូមពរពាក្យបណ្ដឹងមាន៖

១- ប្តឹងសុំចាប់ខ្លួន និងឃុំខ្លួនជនល្មើសខាងលើយកមកផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌ។

២- ប្តឹងសុំសំណងថ្លៃព្យាបាលរបួសស្នាម ជាទឹកប្រាក់ចំនួន ១,០០០,០០០ ដុល្លារអាមេរិក (មួយលាន ដុល្លារអាមេរិក)។

 ៣- ប្តឹងសុំទាមទារសំណងជម្ងឺចិត្តជាទឹកប្រាក់ចំនួន ១,០០០,០០០ ដុល្លារអាមេរិក (មួយលានដុល្លារអាមេរិក)។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោកស្រីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ មេត្តាជួយដោះស្រាយរកយុត្តិធម៌ដល់នាងខ្ញុំ ដោយក្តីអនុគ្រោះ៕ ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print