ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៨ គ្រួសារ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានទទួលអំណោយរបស់ លោក ហ៊ុន ម៉ាណែត

ចែករំលែក៖

ខេត្តកំពង់ធំ ,លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី អមដំណើរដោយលោកវរសេនីយ៍ត្រីអុីន ប៉ូ មេបញ្ជាការសឹករងប្រាសាទសំបូរ រួមជាមួយអាជ្ញាធរដែនដី បានទៅសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារទី២៦ ខែមករា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកអំណោយស្បៀងអាហារនិងថវិកា របស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ជូនប្រជាពលរដ្ឋទាំង៨គ្រួសារនោះផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនប្រជាពលរដ្ឋ អំពីសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ របស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមការពារខ្លួនទប់ស្កាត់ការឆ្លងមេរោកូវីត19 ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

...

ដោយ,សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print