សម្ដេចតេជោ ហ៊ុនសែន :អនុមោទនា «បុណ្យមាឃបូជា»

ចែករំលែក៖

ភ្នំពេញ, សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានបង្ហោះលើfacebook ផ្លូវការ យ៉ាងដូច្នេះថា, ថ្ងៃព្រហស្បត៍​ ១៥​កេីត​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ពុទ្ធសករាជ២៥៦៤​ ត្រូវនឹងថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០១នេះ គឺ​ជា​ថ្ងៃ​បុណ្យ​មាឃ​បូជា ដែលជា​ពិធីបុណ្យ​មួយ​ដ៏មាន​សារៈសំខាន់​បំផុត​នៅក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ។

បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក​នា​ប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ព្រះពុទ្ធសាសនា មិនត្រឹម​តែ​បាន​ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង​ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បានរួមចំណែក​យ៉ាង​សំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ​អត្តសញ្ញាណ​ជាតិទៀតផង។

សម្ដេចសូមប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជន​រួម​ជាតិ​ ជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print