Breaking news ៖ រដ្ឋប្រហារនៅមីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី និងប្រធានាធិបតី​មីយ៉ាន់ម៉ា​ត្រូវចាប់ខ្លួន

ចែករំលែក៖

មេដឹកនាំមីយ៉ាន់ម៉ា​ លោកស្រី អង់សាន ស៊ូជី ​និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ក្នុងគណបក្សកាន់អំណាច​ ត្រូវកម្លាំងយោធាមីយ៉ាន់ម៉ាចាប់ខ្លួន នៅព្រឹកថ្ងៃទី​១ខែកុម្ភៈ ឆ្នាំ​២០២១។
សារព័ត៌មានរ៉យទ័របានផ្សាយថា សកម្មភាពចាប់ខ្លួនខាងលើ ក្រោយវិវាទ​ជាច្រើនថ្ងៃកន្លងមក រវាងរដ្ឋាភិបាលនិងកម្លាំងយោធា បន្ទាប់ពីការបោះឆ្នោត ដែលយោធាចាត់ទុកថាមានការបន្លំ​សន្លឹកឆ្នោត ។ ការចាប់ខ្លួនបានបង្កក្តីបារម្ភយ៉ាងខ្លាំង​ ពីការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះ​។
អ្នកនាំពាក្យគណបក្សសម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ លោកMyo Nyunt បាន និយាយថា លោកស្រី ស៊ូជី និងប្រធានាធិបតី Win Myint ព្រមទាំងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀត ត្រូវយោធាចាប់ខ្លួននៅព្រឹកថ្ងៃទី​១ខែកុម្ភៈ
លោក​Win Myint បានបញ្ជាក់ទៀតថា « ខ្ញុំចង់និយាយទៅកាន់ពលរដ្ឋថា សូមកុំប្រតិកម្ម​យ៉ាងតក់ក្រហល់ គឺធ្វើអ្វីទៅតាមផ្លូវច្បាប់​»។ លោក​Win Myint បន្តទៀតថា រូបលោកក៏ស្ថិតនៅក្នុងចំណោមមនុស្សដែលយោធាចាប់ខ្លួនផងដែរ​។
ការចាប់ខ្លួនកើតឡើងក្រោយពេលកម្លាំងយោធាប្រទេសនេះ ស្នើឲ្យបើកការស្រាវជ្រាវ ពាក់ព័ន្ធការបន្លំសន្លឹកឆ្នោត ​។ ការបោះឆ្នោតកាលពីខែវិច្ឆិកា​ឆ្នាំ​២០២០ គណបក្សរបស់លោកស្រីស៊ូជី ទទួលបានជ័យជម្នះ​ ដាច់ទៅលើគណបក្សផ្សេងៗ។
ការទទួលបានជ័យជម្នះក្នុងការបោះឆ្នោត របស់គណបក្ស​កាន់អំណាច ទទួលរងការរិះគន់យ៉ាងខ្លាំង ​ ពីគណបក្សប្រឆាំងនិងក្រុមសិទ្ធមនុស្ស ដោយសារតែមិនអនុញ្ញាតឲ្យតំបន់មានវិវាទចូលរួមបោះឆ្នោត ។ គណបក្សប្រឆាំងបានសហការជាមួយ​កម្លាំងទាហាន ប្រឆាំងលទ្ធផលបោះឆ្នោត​។
កម្លាំងទាហានបានប្រកាសថា បានរកឃើញ​សន្លឹកឆ្នោត ខុសប្រក្រតីដល់ទៅ​៨,៦លានសន្លឹក ។ អគ្គមេបញ្ជាការ កងទ័ពមីយ៉ាន់ម៉ា លោកMin Aung Hlaing បានលើកឡើងថា ការបោះឆ្នោត ខ្វះតម្លាភាព មិនយុត្តិធម៌ ។
អគ្គមេបញ្ជាការ​Min Aung Hlaing ជាបុគ្គលដែលមានឥទ្ធិពលបំផុតនៅមីយ៉ាន់ម៉ា ​។ ​នៅពេលដែលគេសួពីការធ្វើរដ្ឋប្រហារ លោកមិនបានបញ្ជាក់ឡើយ ប៉ុន្តែលោកនិយាយថាអាចនឹងឈានដល់ដំណាក់កាលនោះ៕ដោយ៖ធី រីណា

...

រូបភាព៖Reuters 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print