ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ថៃ គឹមថា នាយរងការិយាល័យទី៤ កងទ័ពជើងគោក ដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យ បើកចែកគោលរបបឧបត្ថម្ភបន្ថែមរបស់ សម្តេចតេជោ នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន រួមមានសាច់ ទា ស៊ុត គ្រឿងទេស ដល់កម្លាំងជួរមុខបំផុត ជិតខ្សែបន្ទាត់ព្រំដែន និងការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី នាយរងការិយាល័យទី៤ កងទ័ពជើងគោក បានថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អង្គភាព ក្នុងការងារធានាចិញ្ចឹមទ័ព ក៏ដូចជាការងារពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់អង្គភាពទទួលបាននូវលទ្ធផលល្អប្រសើរ៕
...
ដោយ, សិលា