ប្រៀបធៀប ពីប្រសិទ្ធភាព​នៃវ៉ាក់សាំងប្រឆាំងកូវីដ​១៩ នៅលើពិភពលោក

ចែករំលែក៖

វ៉ាក់សាំង​ ប្រឆាំងកូវីដ​១៩ នៅលើពិភពលោក មាន​៧ប្រភេទប្រើប្រាស់ជាផ្លូវការ ក្នុងនោះមានវ៉ាក់សាំងរបស់អាមេរិក​អង់គ្លេស និងរុស្ស៊ីមានប្រសិទ្ធភាព​ពី​៧០-៩៥% ។ ចំណែក វ៉ាក់សាំងរបស់ចិនវិញ​មានប្រសិទ្ធភាព ប្រាមាណ​៥០%ប៉ុណ្ណោះ។
កាលពីសប្តាហ៍កន្លងមក​ពិភពលោកទទួលបានដំណឹងល្អ បន្ថែមទៀតស្តីពីវ៉ាក់សាំងខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុនJohnson & Johnson និង Novavax បានប្រកាសពីលទ្ធផលធ្វើតេស្ត​ជាលើកចុងក្រោយរបស់ខ្លួន​។
វ៉ាក់សាំង JNJ-78436735 ផលិតដោយក្រុមហ៊ុនJohnson & Johnson កំពុងតែផលិតដោយក្រុមហ៊ុនJanssen Pharmaceuticals នៅក្នុងប្រទេសប៊ែលហ្ស៊ិច​ ក្រោយពេលធ្វើតេស្តមានប្រសិទ្ធភាព ៦៦ភាគរយ ​។ ចំណែកការសាកល្បង វ៉ាក់សាំងនេះ នៅអាមេរិកមានប្រសិទ្ធភាពដល់ទៅ​៧២ភាគរយ​។ អាមេរិក បានបញ្ជាទិញវ៉ាក់សាំងJNJ-78436735 ​ចំនួន១០០លានដូស ។ ចំណែក ក្រុមហ៊ុនJohnson & Johnson ក៏មានគម្រោង​ផលិតវ៉ាក់សាំង​ចំនួន១ពាន់លានដូសនៅក្នុងឆ្នាំ​២០២១នេះ។
ចំណែកវ៉ាក់សាំងNVX-CoV2373 របស់ក្រុមហ៊ុនNovavax វិញ មានប្រសិទ្ធភាព​៨៩ភាគរយ ក្នុងការសាកល្បងនៅប្រទេសអង់គ្លេស ​ដោយមានប្រសិទ្ធភាពខ្ពស់​ចំពោះវីរុសកូវីដ​១៩ ប្រភេទថ្មី ក្នុងប្រទេសអង់គ្លេស ។
តើវ៉ាក់សាំងរបស់ក្រុមណាដែលមានប្រសិទ្ធភាពជាងគេ​៖
១- វ៉ាក់សាំង​របស់ក្រុមហ៊ុន Plizer & Biontech អនុម័តប្រើប្រាស់នៅថ្ងៃទី​១៨ខែវិច្ឆិកា​ឆ្នាំ​២០២០ មានប្រសិទ្ធភាព ខ្ពស់ជាងគេ គឺដល់ទៅ ៩៥%។
២-វ៉ាក់សាំ ​Moderna ​(30/11/2020) មានប្រសិទ្ធភាព​៩៤ភាគរយ។
៣-វ៉ាក់សាំង Sputnik V ​(24/11/2020) មានប្រសិទ្ធភាព ៩១%។
៤-វ៉ាក់សាំង ​ ​Novavax ​(28/11/2020) មានប្រសិទ្ធភាព ៨៩%។
៥-វ៉ាក់សាំង Oxford/AstraZeneca​(23/11/2020)មានប្រសិទ្ធភាព​៧០%។
៦-​វ៉ាក់សាំង ​Johnson &Johnson​ (29/1/2021)មានប្រសិទ្ធភាព ៦៦%។
៧-វ៉ាក់សាំង​​ Sinovac ​របស់ចិន (12/1/2021)មានប្រសិទ្ធភាព​៥០%៕

...

រូបភាព៖ Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print