នារីម្នាក់​ ត្រលប់មកពីប្រទេសកូរ៉េ​ លង់ស្នេហ៍អ្នកបេីកតាក់ស៉ី​ជាង​ ២ឆ្នាំ​ ចុងក្រោយបោកយកខ្លួនប្រាណ​ និងខ្ចីលុយមិនសង​ពេលតាមទាន់ស្រែកផ្អេីល…

ចែករំលែក៖

ភ្នំពេញ៖ហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកេីឡេីងបន្ទាប់ពីនារីម្នាក់  បានយំស្រែកឲ្យប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយធ្វេីអន្តរាគមន៍ដោយនាងបានចោទប្រកាន់បុរសម្នាក់ដែលគាត់ស្រឡាញ់គ្នាអស់រយៈពេល​​​​២ឆ្នាំមកហើយ។ ស្រាប់តែនាពេលថ្មីៗនេះទើបគាត់ដឹងថាបុរសរូបនោះមានទាំងប្រពន្ធ​​និងកូនរួចទៅ​​ហើយ មិនតែប៉ុណ្ណះបាន​​បោកយកទាំងខ្លួនប្រាណ ហើយខ្ចីលុយមិនព្រមសងថែមទៀត​​ផង

ករណី​​ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង​​​៥និង​​​៤០នាទីព្រឹកព្រលឹមថ្ងៃទី​​ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចច្រមុះស្ទឹងមានជ័យ តាមបណ្តោយផ្លូវ​​លេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី ខណ្ឌមានជ័យ រាជធានីភ្នំពេញ

តាមប្រភពព័ត៍មានពីនារីខាងលេីនេះបានបញ្ជាក់ថាគាត់មានឈ្មោះលៀង រ៉ានី អាយុ​​៣២ឆ្នាំ រស់នៅក្នុងភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំណែក​​​ភាគី​​​ខាងប្រុសឈ្មោះវឿន វី អាយុ​​​៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ មុខរបរជាអ្នករត់តាក់ស៊ីពីត្បូងឃ្មុំទៅភ្នំពេញ ពីភ្នំពេញទៅត្បូងឃ្មុំ។

នារីរូបនេះបន្តថា ពួកគាត់​​បានស្រឡាញ់គ្នា​​រយៈពេល​​២ឆ្នាំកន្លងមកហើយដោយស្គាល់គ្នាតាំងពីដំបូងឡើយគឺតាមរយៈការជិះតាក់ស៊ីដែលកាលពី២ឆ្នាំមុនគាត់បានចប់អាណត្តិធ្វើការនៅប្រទេសកូរ៉េ ហើយក៏បានធ្វើដំណើរពីប្រទេសកូរ៉េត្រឡប់មកកម្ពុជាវិញ។ លុះមកដល់កម្ពុជាគាត់ក៏បានជិះរថយន្ត​​តាក់ស៊ីរបស់បុរសខាងលើដើម្បីទៅស្រុកកំណើត ហើយការធ្វើដំណើរ​​តាមផ្លូវនោះ​​ក៏មានការនិយាយសារសង​​គ្នា​​ ​ពីរាជធានីភ្នំពេញរហូតដល់ស្រុកកំណើតឯខេត្តត្បូងឃ្មុំ​ ​បន្ទាប់មកគាត់ក៏បាក់ចិត្តលង់នឹងការនិយាយលួងលោមរបស់បុរសជាអ្នក​​រត់តាក់ស៊ី​​ខាងលើ ហើយក៏មានទំនាក់ទំនងស្នេហាជាមួយគ្នារហូតរយៈពេល​​​២ឆ្នាំ ដោយមិនបានរៀបការជាមួយគ្នានោះទេ

ប្រភពដដែល បន្តទៀតថា ឈ្មោះវឿន វី បាននិយាយលួងលោម និងអូសទាញគាត់ថា «មិនបាច់ធ្វើការនៅកូរ៉េទេ ទៅធ្វើការនៅកូរ៉េនាំតែឆ្ងាយអី ធ្វើការនៅស្រុកខ្មែរទៅ បងជាអ្នករត់តាក់ស៊ីប៉ុណ្ណឹងដែរ រឿងអីចិញ្ចឹមអូនអែងមិនរស់» ដោយសារតែការនិយាយលួងលោមបែបនេះហើយ ទើបធ្វើឱ្យគាត់បាក់ទឹកចិត្តស្រឡាញ់ ក៏យល់ព្រម ដោយមិនបានបន្តអាណត្តិទៅធ្វើការនៅកូរ៉េទៀតទេ ក៏ធ្វើការនៅភ្នំពេញនៅផ្ទះបងប្អូនដោយជួលផ្ទះនៅម្តុំបុរីសូនីរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធ រហូតមកដល់មួយរយៈចុងក្រោយនេះ គាត់ក៏មានផ្ទៃពោះជាហេតុធ្វើឱ្យឪពុកម្តាយនិងបងប្អូនរបស់គាត់មានការងឿងឆ្ងល់ថា មិនដែលឃើញបុរសខាងលើរត់តាក់ស៊ីពីភ្នំពេញទៅស្រុកហើយ បែរជាមិនដែលឃើញចូលស្រុកសោះ ហើយរថយន្តក៏មិនដែលចូលបេនទៀត យូរៗក៏អើតមើល​​រូបគាត់​​នៅផ្ទះជួលម្តង ហើយបុរសរូបនោះ​​ក៏បានខ្ចីលុយចំនួន៥០០ដុល្លារពីគាត់ទៀតដោយសារតែ​​ការជឿទុកចិត្ត គាត់ក៏ឲ្យលុយខ្ចីទៀត

នារីរូបនេះ បន្ថែមទៀតថា បន្ទាប់ពីមានការងឿងឆ្ងល់​​ ឪពុកម្តាយរបស់គាត់ក៏ចាប់ផ្តើម​​គិតថា មនុស្សប្រុសឯណាវ័យ​​​៣៧ឆ្នាំទៅហើយនៅមិនទាន់មានប្រពន្ធនោះ បើធ្លាប់មានក៏ប្រហែលជាពោះម៉ាយដែរ ក្រោយមកឪពុកម្តាយ និងបងប្អូនរបស់គាត់ក៏នាំគ្នា​​ស៊ើបប្រវត្តិភ្លាមៗរហូតដឹងថាបុរសរូបនេះមានប្រពន្ធនិងកូនរួចទៅហើយទើបបង្កឱ្យមានការភ្ញាក់ផ្អើល និងឈ្លោះទាស់ទែងគ្នាព្រោះតែការបោកប្រាស់ទំនុកចិត្តអស់រយៈពេល២ឆ្នាំមកហើយ ដោយបុរសខាងលើបាន​​​លាក់បាំងថាអត់មានប្រពន្ធនិងកូនទេ។

ប្រភពដដែលបន្តថាបន្ទាប់ពីស៊ើប​​ដឹងប្រវត្តិរបស់​​បុរស​​ខាងលើរួច​​​ ហើយម្យ៉ាងទៀត​​អង្ករក្លាយទៅជាបាយទៅហើយនោះ​ ​រូបគាត់​​ក៏សម្រេចទៅជួបពេទ្យដើម្បីយកកូនចេញផងដែរ។ ក្រោយពី​​ពួកគាត់បានឈ្លោះទាស់ទែងគ្នារួចមកខាងប្រុសលែងនៅផ្ទះជួលម្តុំបុរីសូនីទៀតហើយនៅតែបន្តរត់តាក់ស៊ីរាល់ថ្ងៃ ប៉ុន្តែមិនដឹងគោលដៅនៅកន្លែងណា ទើបធ្វើឱ្យ​​គាត់ខឹងសម្បារឿងបោកប្រាក់ទំនុកចិត្តហើយលុយក៏មិនព្រមសងទៀត គាត់ក៏ចាប់ផ្តើមតាមរក​​​ខាងប្រុស រហូតដល់វេលាព្រឹកថ្ងៃកើតហេតុ ក៏ប្រទះឃើញ​​​ខាងប្រុសនៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យទើបយំស្រែកឆោឡោដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង

បើតាមប្រពភព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយមានករណីឈ្លោះប្រកែកគ្នាផ្អើលប្រជាពលរដ្ឋ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុសួរនាំដឹងរឿងហេតុរួចហើយ និងដើម្បីចៀសវាងការផ្ទុះហិង្សា ក៏ណែនាំឱ្យ​​ពួកគាត់ទាំង​​​នាក់ធ្វើការដោះស្រាយសម្របសម្រួលគ្នា ​​ដោយគាត់មិនចង់ប្តឹងប្តល់អ្វីវែងឆ្ងាយនោះទេ គឺគ្រាន់តែចង់ឱ្យ​​​​ខាងប្រុសសងលុយដែលបាន​​ខ្ចី​​ចំនួន​​​​៥០០ដុល្លារនោះមកវិញ និងសងជំងឺចិត្តចំនួន​​​​​៥០០ដុល្លារទៀតប៉ុណ្ណោះសរុបគឺ១ពាន់ដុល្លារ ចំណែកខាងប្រុសក៏យល់ព្រមសងលុយសរុបចំនួន​​​១ពាន់ដុល្លារនោះដែរប៉ុន្តែបច្ចុប្បន្ន​​​គ្មានលុយក្នុងខ្លួននោះទេ គឺ​​មានតែទៅខ្ចីគេសិន

ក្នុងហេតុការណ៍នេះដែរភាគីខាងប្រុស ក៏បានសម្របសម្រួលជាមួយខាងស្រី ដោយបញ្ជាក់ថា បើគាត់រកលុយមិនបានទេ គាត់នឹងយករថយន្ត​​​របស់គាត់ទៅលក់ បញ្ចាំដើម្បីយកលុយ១ពាន់ដុល្លារទៅសងភាគីខាងស្រីដើម្បីបញ្ចប់រឿងកុំឱ្យមានរឿងវែងឆ្ងាយ។

គួរបញ្ជាក់ថា ក្រោយកើតហេតុភាគីទាំងប្រុសទាំងស្រី ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បាននាំពួកគាត់ទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យទី ដើម្បីដោះស្រាយតាមនីតិវិធី៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print