អ្នកបន្ទោបង់តាមទីសាធារណៈចំនួន១១នាក់ទៀតហេីយ​ ត្រូវអាជ្ញាធរខណ្ឌដូនពេញ​ ឃាត់ខ្លួនយកទៅអប់រំ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះត្រួតពិនិត្យ និងបន្តឃាត់ខ្លួន ជនដែលបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ជញ្ជាំងការដ្ឋាន និងតាមទីសាធារណៈនានាក្នុងមូលដ្ឋានខណ្ឌ។​ ជាក់ស្តែងជាលិទ្ធផលបានឃាត់ខ្លួនមនុស្សចំនួន១១នាក់បន្ថែមទៀត ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កឲ្យមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ និងប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ។

ក្រោយពិនិត្យឃើញជាក់ស្តែង កម្លាំងខណ្ឌក៏បានអញ្ជើញពួកគាត់ មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែង ដែលពួកគាត់បន្ទោបង់រួច ទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ។

សូមជម្រាបដែរថារដ្ឋបាលខណ្ឌ សូមសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និងសូមរកកន្លែង បន្ទោបង់ឲ្យបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ចៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ។

គួរបញ្ជាក់ថារដ្ឋបាលខណ្ឌដូនពេញ បានអនុវត្តវិធានការខាងលេីនេះចាប់តាំងពីថ្ងៃអនុវត្តការងាររហូតមកដល់ពេលនេះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សចំនួន៤២នាក់ហើយ យកទៅអប់រំ៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print