ហ្វេសប៊ុកជំរុញឱ្យអ្នកប្រើប្រាស់ ឯកភាពក្នុងការតាមដានរបស់ពួកគេ

ចែករំលែក៖

ភ្នំពេញ, អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, ក្នុងពេលឆាប់ៗនេះក្រុមហ៊ុន Apple នឹងទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ដល់អ្នកប្រើប្រាស់ទាក់ទងនឹងការទាញយកទិន្នន័យឯកជនភាព និងការតាមដានអ្នកប្រើប្រាស់ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចបិទវាបានផងដែរ។

ជាមួយនឹងមុខងារថ្មីនេះ លោកអ្នកនឹងមានជម្រើសថាតើលោកអ្នកនឹងអនុញ្ញាតឱ្យកម្មវិធីតាមដានការប្រើប្រាស់របស់លោកអ្នក “Allow Tracking” ឬលោកអ្នកក៏អាចស្នើសុំកុំឱ្យមានការតាមដានពីក្រុមហ៊ុន “Ask App not to Track”។ ប្រសិនបើលោកអ្នកជ្រើសរើសយកមិនឱ្យមានការតាមដានពីកម្មវិធីនោះ ក្រុមហ៊ុន Apple នឹងបិទមិនឱ្យអ្នកអភិវឌ្ឍកម្មវិធីអាចទាញយកលេខសំគាល់សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការតាមដានរបស់លោកអ្នកបាន។ ហើយប្រសិនបើពួកគេនៅតែព្យាយាមតាមដានអ្នកប្រើប្រាស់ កម្មវិធីរបស់ពួកគេអាចនឹងត្រូវលុបចេញពី App Store របស់ក្រុមហ៊ុន Apple ទៀតផង។

មុខងារដ៏សំខាន់នេះត្រូវបានក្រុមអ្នកស្រាវជ្រាវរំពឹងថាក្រុមហ៊ុន Apple នឹងដាក់ឱ្យប្រើប្រាស់នៅពេលក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 14.5។ ដើម្បីការពារទិន្នន័យឯកជនភាព និងចៀសវាងការតាមដានរបស់ក្រុមហ៊ុននោះ លោកអ្នកគួរតែបិទ មិនឱ្យមានការតាមដាន “Ask App not to Track” នៅពេលដែលក្រុមហ៊ុនដាក់ឱ្យប្រើប្រាស់មុខងារនេះនៅក្នុងពេលឆាប់ៗនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print