ហេតុអ្វី? បានជាកំពូលមហាសេដ្ឋីអាមេរិកលោក Jeff Bezos ប្រកាសលាលែងពីតំណែង CEO របស់ Amazon

ចែករំលែក៖

អន្តរជាតិ៖ លោក ចេហ្វ បេហ្សូស (Jeff Bezos) កំពូលមហាសេដ្ឋីអាមេរិក និងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនយក្ស Amazon នៅថ្ងៃអង្គារទី២​ ខែកុម្ភៈ​ ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក) បានសម្រេចចិត្តលាលែងចេញពីតំណែង ខណៈក្រុមហ៊ុនមួយនេះ ដែលលោកផ្ទាល់ជាអ្នកបង្កើត កាលពីជាង ២៧ឆ្នាំមុននោះហើយ។ ប៉ុន្តែតំណែងនេះត្រូវបានឲ្យលោក Andy Jassy ឡើងកាន់ជំនួសវិញ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន NBC នៅព្រឹកថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១​ បានដកស្រង់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ផ្ញើជូនបុគ្គលិកក្រុមហ៊ុន Amazon លោក Jeff Bezos មិនបានបញ្ជាក់ពីហេតុផលលម្អិត នៃការលាលែងតំណែងរបស់លោកឡើយ ដោយគ្រាន់តែនិយាយថា ការសម្រេចចិត្តបែបនេះ នឹងផ្ដល់ពេលវេលា និងថាមពលដែលត្រូវការ ដើម្បីផ្ដោតជាសំខាន់លើការងារពាក់ព័ន្ធនឹងមូលនិធិ Day 1 Fund, Bezos Earth Fund, ក្រុមហ៊ុន Blue Origin, កាសែត Washington Post និងរឿងដទៃៗទៀតដែលលោកចង់ធ្វើ។

បេីតាមសេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់បន្ថែមថា​ ការលាលែងពីតំណែងរបស់លោក Jeff Bezos នឹងចាប់ផ្ដើមអនុវត្តនៅត្រីមាសទី ៣ នៃឆ្នាំ២០២១នេះ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែកក្កដា។

គួរបញ្ជាក់ថា​ ទាក់ទិននឹងបញ្ហានេះដែរ លោក អ៊ែនឌី ចាសស៊ី (Andy Jassy) ដែលបច្ចុប្បន្នជានាយប្រតិបត្តិ ផ្នែកសេវាកម្មវែបសាយរបស់ក្រុមហ៊ុន Amazon នឹងត្រូវឡើងមកកាន់តំណែងជា CEO ក្រុមហ៊ុនលក់ទំនិញអនឡាញនេះតែម្តង ជំនួសលោក Jeff Bezos៕ដោយ៖ស​ តារា

រូបភាព៖AFP​ លោក Jeff Bezos

...

រូបភាព​៖លោក Andy Jassy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print