ភ្នំពេញ, ឆ្នាំ១៩៥៥ ជាឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងអំឡុងពេលនៃដំណើរទស្សនៈកិច្ចរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជួបជាមួយលោក ជូ អេនឡាយ នាយករដ្ឋមន្ត្រីចិន ដែលធ្វើឲ្យទំនាក់ទំនងកម្ពុជា-ចិន មានភាពរឹងមាំជាប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ នេះបើយោងតាមផេក” កម្ពុជាបច្ចុប្បន្ន”បានធ្វើការបញ្ជាក់រំឮកឡើងវិញពី “មិត្តភាពអមតៈ កម្ពុជា-ចិន”!
មិត្តចិនបានផ្តល់គុណតម្លៃជាអនេក ថ្វាយព្រះអង្គវិញ នូវវាំងដ៏ស្អាតប្រកបដោយប្រណិតភាពនៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីព្រះអង្គអាចគង់ប្រថាប់ រាល់ពេលយាងមកពិនិត្យព្រះរាជសុខភាពឬទស្សនកិច្ចផ្លូវរដ្ឋជាដើម។
គុណតម្លៃជាប្រវត្តិសាស្ត្រនេះ ឆ្លុះបញ្ចាំងពីបុព្វហេតុយ៉ាងធំរបស់ សម្តេច ព្រះបរមរតនកោដ្ឋ (សម្តចតា)ចំពោះជាតិ និងមាតុភូមិកម្ពុជា។
សម្តេចតេជោ ជាតួអង្គប្រវត្តិសាស្ត្រ និងជារដ្ឋបុរសជាតិ ដែលធ្វើដំណើរអមពលរដ្ឋកម្ពុជា ទៅរកត្រើយសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
ទំនាក់ទំនងជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ និង លោក ស៊ី ជិនពីង មេដឹកនាំចិន ក្នុងទសវត្សថ្មីនេះ នឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត នឹងផ្តល់ភាពរុងរឿងដល់កម្ពុជាយើង រួមនិងអាស៊ានទាំងមូល។
ទំនាក់ទំនងនិងកិច្ចសហការ ការទូតគ្រប់ជ្រុងជ្រោយរវាង សម្តេចតេជោ និង មិត្តចិន បានផ្តល់គុណតម្លៃសម្រាប់កម្ពុជា និងអ្នកបន្តវេនជំនាន់ក្រោយជាប្រវត្តិសាស្ត្រដែលមិនអាចភ្លេចបាន នឹងផ្តល់នូវភាពសុខសាន្ត និងការអភិវឌ្ឍសេដ្ឋកិច្ចឆ្ពោះទៅមុខជានិច្ច៕
អរគុណសន្តិភាព!