រថយន្តបុកគ្នាបណ្តាលឱ្យរបួសធ្ងន់បុរសម្នាក់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀងះ មានករណីគ្រោះ
ថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយរវាងរថយន្តនិឹងរថយន្តបុកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២១ស្ថិតនៅលេីផ្លូវជាតិលេខ១ត្រង់ចំណុចភូមិគោកកណ្ដោល ឃំុក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចស្រុកស្វាយជ្រំបានឱ្យដឹងថាបុរសរងរបួសធ្ងន់ដែលបើករថយន្តមិនប្រកាន់ស្ដាំមានឈ្មោះស្រី ថា អាយុ៤១ឆ្នាំ រស់នៅភូមិវាលយន្ដ សង្កាត់ស្វាយរៀង
ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ចំណែកភាគីបើករថយន្តម៉ាកសាំយ៉ុងមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់ភ្លាមៗ។

បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកកាមរីពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ២A-៨៤៨៨ បើកបរនៅលេីផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចដោយបើកមិនប្រកាន់ស្ដាំស្រាប់តែទៅបុករថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AH-០១២៩ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ទាំងយប់។

ក្រោយកើតហេតុសមត្ថកិច្ចស្រុកបានបញ្ជូនបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្វាយជ្រំនិងធ្វើការវាស់វែងអូសយករថយន្ដទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីដោះស្រាយតាមច្បាប់៕

...

យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print