ក្រសួងសុខាភិបាលប្រកាសថា, មានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០១នាក់​ និងអ្នកជាសះស្បេីយចំនួន​ ០៤នាក់

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០២១ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០១នាក់​ និងអ្នកជាសះស្បេីយចំនួន​ ០៤នាក់ នៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា, រកឃើញឆ្លងជំងឺកូវីដ១៩ ថ្មី គឺជាស្ត្រីជនជាតិខ្មែរ អាយុ ៥២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ចំណែកអ្នកជំងឺជាសះស្បើយសរុបចំនួន០៤នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជារួមមាន៖

ទី១- ស្ត្រីជនជាតិខ្មែរ អាយុ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ទី២-ស្ត្រីជនជាតិខ្មែរ អាយុ៦៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១។

ទី៣- ស្ត្រីជនជាតិខ្មែរ អាយុ ៥០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាអ្នកធ្វើដំណើរមកពីប្រទេសស្វីស បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។

ទី៤-កុមារាជនជាតិឥណ្ឌូណេស៊ី អាយុ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តសៀមរាប ជាកូនប្រុសរបស់បុរស អាយុ ៣៤ឆ្នាំ និងស្ត្រី អាយុ ៣៣ឆ្នាំ ដែលបានជាសះស្បើយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ជាអ្នកធ្វើដំណើរ មកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print