នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយឆែករកឃើញថ្នាំញៀនក្នុងកញ្ចប់បារីម៉ាកFINE

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ដែលជាអ្នកចែកចាយគ្រឿងញៀន នៅចំណុចផ្លូវរទេះភ្លើង ភូមិ៣(ប្លុកបឹងកក់) បានប្រើល្បិចយកគ្រឿងញៀនមកលាក់ទុកនៅក្នុងកញ្ចប់បារីម៉ាកFINE ដើម្បីបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែដោយសារតែមានការសង្ស័យ សមត្ថកិច្ចឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀនជាក់ស្ដែងតែម្តង ។

ករណីឃាត់ខ្លួនយុវជនម្នាក់ដែលពាក់ព័ន្ធការចែកចាយគ្រឿងញៀន ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវរទេះភ្លើង ភូមិ៣(បឹងកក់) សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀនដែលកំពុងបង្វក់យុវជន ដូច្នេះលោកតែងតែដាក់បញ្ជាឲ្យមន្រ្តីក្រោមឱវាទ ជិះល្បាតក្នុងមូលដ្ឋានក៏ដូចជាតំបន់ដែលស្មុកស្មាញ មានប្លុកផ្សារតាំន់ប៉ាង ប្លុកផ្លូវរទេះភ្លើងបឹងកក់ រហូតដល់ជាក់ស្តែងកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ មីុ រតនា ភេទប្រុសអាយុ២៤ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវរទេះភ្លើង ភូមិ៣(បឹងកក់)សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំណែកវត្ថុតាងចាប់យកបានមាន គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០២កញ្ចប់តូច.លុយចំនួន១៦០០០រៀល.កូនកាបូបពណ៌ខ្មៅមួយ.ទូរសព្ទ័ដៃម៉ាកណូគាចុចពិលមួយ និងកញ្ចប់បារីម៉ាកFINEសម្រាប់ដាក់គ្រឿងញៀនមួយ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធីផងដែរ ៕

20160226221732

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print