កុមារនៅក្នុងរដ្ឋ Lowa សហរដ្ឋ អាមេរិកមិនចាំបាច់ប្រើប្រាស់កាំភ្លើង ជ័រលេងដូចកាលពីមុនទៀតឡើយគឺអាចប្រើប្រាស់កាំភ្លើងពិតៗដូចមនុស្សធំ ក្រោយពេលច្បាប់ថ្មីត្រូវបានសភាអនុម័ត ។
ច្បាប់ថ្មីនោះត្រូវបានអនុម័តកាលពី ថ្ងៃទី២៤ ខែកុម្ភៈ ដោយមានសំឡេងគាំទ្រ ខ្ពស់រហូតដល់៦២,៣៦ភាគរយ អនុញ្ញាត ឱ្យកុមារមានអាយុក្រោម១៤ឆ្នាំរស់នៅក្នុងរដ្ឋ Lowa ប្រើប្រាស់កាំភ្លើងស្រប ច្បាប់។ កុមារអាចប្រើប្រាស់បានតែកាំ ភ្លើងខ្លីប៉ុណ្ណោះ ក្រោមការគ្រប់គ្រងរបស់ ឪពុកម្ដាយ ។
តំណាងរាស្ដ្រមកពីគណបក្សប្រជា ធិបតេយ្យ លោកស្រី Kirsten Running Amrquardt និងតំណាងរាស្ដ្រមួយចំនួន ទៀតជាអ្នកប្រឆាំងទៅនឹងច្បាប់អនុញ្ញាត ឱ្យកុមារប្រើប្រាស់កាំភ្លើងបានឱ្យដឹងថា កុមារនៅមិនទាន់មានការគិតវែងឆ្ងាយហើយមិនអាចគ្រប់គ្រងអារម្មណរបស់ខ្លួន បាននៅពេលខឹងទាំងនោះហើយអាចឱ្យ ពួកគេបាញ់ពាសវាលពាសកាលបណ្ដាល ឱ្យមានអ្នកស្លាប់កាន់តែច្រើន ពិសេស គឺអ្នកនៅក្នុងគ្រួសារតែម្ដង ។
ចំណែកតំណាងរាស្ដ្រមកពីគណបក្សសាធារណរដ្ឋវិញលោកJake HighFill ដែលជាអ្នកបង្កើតច្បាប់ខាងលើបានឱ្យដឹង ថា នៅពេលដែលកុមារមានអាយុ១៤ ឆ្នាំប្រើប្រាស់កាំភ្លើងនោះ គឺអាចការ ពារខ្លួនឯងបានគេចផុតពីការវាយប្រហារ របស់សត្រូវ ។
បច្ចុប្បន្នច្បាប់ស្ដីពីការប្រើប្រាស់កាំ ភ្លើងខ្លីបានអនុញ្ញាតឱ្យកុមារប្រើប្រាស់ មិនថា មានអាយុប៉ុន្មាននោះឡើយ ប៉ុន្ដែ ស្ថិតក្រោមការការពារពីអាណាព្យាបាល។
តំណាងរាស្ដ្រមកពីគណបក្សប្រជាធិបតេយ្យលោក Mary Mascher បានលើក ឡើងពីក្មេងស្រីអាយុ៩ឆ្នាំម្នាក់ នៅរដ្ឋ Arizona បានបាញ់សម្លាប់អ្នកណែនាំ ប្រើប្រាស់កាំភ្លើងខ្លីកាលពីឆ្នាំ២០១៤។ កុមារីខាងលើបានឱ្យដឹងថា ដោយសារ តែកាំភ្លើងធ្ងន់ ហើយធ្វើឱ្យឈឺស្មាពេល បាញ់ទើបបណ្ដាលឱ្យបាញ់ចំអ្នកណែនាំ បែបនេះ ។
ច្បាប់អនុញ្ញាតឱ្យប្រើប្រាស់កាំភ្លើង នៅក្នុងរដ្ឋLowa នេះកំពុងតែបំផ្លាញ ក្ដីសុបិនរបស់ប្រធានាធិបតីអាមេរិក ក្នុងការចេញច្បាប់គ្រប់គ្រងការប្រើប្រាស់ កាំភ្លើង។ ពលរដ្ឋអាមេរិកពិបាកក្នុង ការបោះបង់ចោលកាំភ្លើង ដោយសារ តែវាបានក្លាយទៅជាប្រពៃណីទៅហើយ ពលរដ្ឋបានរក្សាទុកនិងប្រើប្រាស់វាតាំងមុនពេលទឹកដីអាមេរិកកកើតឡើងម្ល៉េះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី