PCX បើកលឿនបុកហុងដាសេ១២៥ ពីក្រោយរងរបួសស្រាលសងខាង

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូPCX១គ្រឿងបើក្នុងល្បឿនលឿនហើយចាប់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុកនិងម៉ូតូហុងដាសេ១២៥១គ្រឿងទៀតដែលបើកពីមុខបណ្តាលអោយអ្នកបើកបររងរបួសស្រាលទាំងសងខាង ចំណែកម៉ូតូក៏រងការខូចខាតដូចគ្នា។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវដីថ្មី ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AU-4901ដោយមានឌុបប្រពន្ធនិងកូនតូចផងបើកក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុគាត់ក៍បង្អង់ល្បឿនហើយបានសុីញ៉ូប្រុងបត់ក្រោយពេលនោះស្រាប់តែមានម៉ូតូ១គ្រឿងទៀតម៉ាកPCX ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1FJ-1269 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណបើកក្នុងល្បឿនលឿនហើយចាប់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុកនិងម៉ូតូហុងដាឌ្រីម សេ១២៥ពីក្រោយបណ្តាលអោយដួលរងរបួសស្រាលទាំងសងខាងតែម្តង សំណាងល្អកូនតូចនិងប្រពន្ធមិនរងរបួស ចំណែកម៉ូតូទាំង២គ្រឿងរងការខូចខាតដូចគ្នា។

ក្រោយកើតហេតុក៍មាននគរបាលចរាចរណ៍ខណ្ឌសែនសុខចុះមកធ្វើការវាស់វែងនិងសម្របសម្រួលហើយភាគីខាងម៉ូតូPCXព្រមសងទៅភាគីខាងម៉ូតូហុងដាចំនួន៦៥ដុល្លារ ដើម្បីបញ្ចប់រឿង៕

20160226233716 (1)

20160226233719

20160226233716 (2)

20160226233710

20160226233716 (3)

20160226233716

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print