បុរសខ្លាំងហ្វីលីពីន​ ចង់ឲ្យសហរដ្ឋអាមេរិក បង់ប្រាក់ ដើម្បីរក្សាកិច្ចព្រមព្រៀងយោធា ជាមួយហ្វីលីពីន

ចែករំលែក៖

អន្តរជាតិ​៖ លោក រ៉ូឌ្រីហ្គោ ឌូតើតេ ប្រធានាធិបតីហ្វីលីពីន បាននិយាយថា ដើម្បីរក្សាកិច្ចព្រមព្រៀងយោធា ដែលជួយសម្រួលដល់ ការធ្វើសមយុទ្ធយោធារួមគ្នា រវាងប្រទេសទាំង២​ លោកចង់ឲ្យសហរដ្ឋអាមេរិក បង់ប្រាក់​ ព្រោះវាគឺជាការចូលរួមទទួល ខុសត្រូវ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសុន្ទរកថាមួយទៅកាន់កងទ័ពហ្វីលីពីន កាលពីថ្ងៃសុក្រសប្ដាហ៍មុន​ បុរសខ្លាំងហ្វីលីពីន​ ធ្វើការកត់សម្គាល់ខាងលើ ដោយចង់សំដៅទៅលើកិច្ចព្រមព្រៀង Visiting Forces Agreement ជាមួយសហរដ្ឋអាមេរិក។

ប្រធានាធិបតីហ្វីលីពីនរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាការពិតណាស់, ពួកគេ (សហរដ្ឋអាមេរិក) ត្រូវតែបង់ប្រាក់។ វាគឺជាការចូលរួមទទួល ខុសត្រូវ។ ប៉ុន្តែ ការចូលរួមទទួលខុសត្រូវរបស់អ្នក មិនមែនចូលរួមដោយទទេៗនោះទេ…»។ តែទោះជាយ៉ាងនេះក្ដី លោក ឌូតើតេ មិនបានបញ្ជាក់ថាតើចង់ឱ្យសហរដ្ឋអាមេរិក បង់ប្រាក់ ឬចំណាយទៅអ្វីឱ្យប្រាកដនោះទេ។

សូមជម្រាបថា​ ចំពោះការកត់សម្គាល់របស់លោក រ៉ូឌ្រីហ្គោ ឌូតើតេ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមមន្ត្រីហ្វីលីពីន និងអាមេរិក ជួបពិភាក្សាគ្នាស្ដីពីកិច្ចសហប្រតិបត្តិការ សន្តិសុខ ដែលរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana រំពឹងថាសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក នឹងចាប់ផ្ដើមឡើងវិញនៅរដូវក្ដៅ ឆ្នាំ២០២១នេះ៕ដោយ៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print