ប្រធានាធិបតីហ្វុីលីពីន​ចាក់វ៉ាក់សាំង កូវីដ​-១៩​ដោយបើកចំហ

ចែករំលែក៖

កាលពីថ្ងៃទី​១៥ខែកុម្ភៈ អ្នកនាំពាក្យ ប្រធានាធិបតីហ្វីុលីពីន បានប្រកាសថា លោក Rodrigo Duterte បានចាក់វ៉ាក់សាំង​​ប្រឆាំងកូវីដ​-១៩ ដោយបើកចំហ ដើម្បីផ្តល់ទំនុកចិត្ត​ដល់ពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
នៅក្នុងសេចក្តីប្រកាសបានឱ្យដឹងថាពេលកន្លងមក ​ប្រធានាធិបតី Rodrigo Duterte មានគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ នៅទីកន្លែងឯកជនមួយ ។ ប៉ុន្តែគម្រោងទាំងនោះត្រូវបានផ្លាស់ប្តូរ ហើយប្រធានាធិបតីសម្រេចទៅចាក់វ៉ាក់សាំងជាសាធារណៈដើម្បីផ្តល់ទំនុកចិត្ត​ដល់ពលរដ្ឋហ្វុីលីពីននាំគ្នាចាក់វ៉ាក់សាំងកូវីដ-១៩​។
លោក​Harry Roque អ្នកនាំពាក្យ​ប្រធានាធិបតីហ្វុីលីពីន​​​បានបញ្ជាក់ថា នៅពេលនេះហ្វុីលីពីនមិនទាន់ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​នៅឡើយទេ ។ ប៉ុន្តែប្រទេសនេះ​បានរៀបចំគម្រោងចាក់វ៉ាក់សាំង រួចរាល់ក្នុងពេលទទួលបានវ៉ាក់សាំង នឹងដំណើរការចាក់ភ្លាមៗ។ រដ្ឋាភិបាលហ្វុីលីពីនបានកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋចាប់ពី​៥០ ដល់៧០​លាននាក់ នៅក្នុងឆ្នាំ​២០២១នេះ។
ប៉ុន្តែពលរដ្ឋហ្វុីលីពីន​មិនគាំទ្រការចាក់វ៉ាក់សាំងទាំងស្រុងនោះឡើយ ។ តាមការស្ទង់មតិ ​មានពលរដ្ឋហ្វីុលីពីនតែ​៤៧ភាគរយប៉ុណ្ណោះ ​បដិសេធ​ចាក់វ៉ាក់សាំង ។ មូលហេតុ ដែលពលរដ្ឋមិនចង់ចាក់វ៉ាក់សាំង គឺកម្រិតសុវត្ថិភាព​របស់វ៉ាក់សាំង ។
នៅរដ្ឋធានី ម៉ានីល​ មានពលរដ្ឋតែ ២៥ភាគរយប៉ុណ្ណោះប្រកាសថានឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ ជាមួយគ្នានោះមានពលរដ្ឋ ២៨ភាគរយប្រកាសថាមិនចាក់វ៉ាក់សាំងឡើយ។
គិតមកដល់ថ្ងៃទី​១៥ខែកុម្ភៈ ហ្វុីលីពីន មានករណីឆ្លងកូវីដ-១៩​សរុប 550.860 នាក់ និងស្លាប់ 11.517 ៕ ដោយ សាធី

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print