សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅពេលដែលក្រុម Palmeiras កំពុងលេងនៅពានរង្វាន់Club World Cup ពួកគេត្រូវបានគេត្រៀមជាមួយនឹងការចុះហត្ថលេខាដ៏ធំបំផុតប្រចាំឆ្នាំ។
អតីតខ្សែប្រយុទ្ធក្រុម Atletico Madrid កីឡាករ Diego Costa បានត្រៀមចូលរួមជាមួយក្រុមនៅលីកកំពូលប្រេស៊ីលបន្ទាប់ពីរូបគេបានចាកចេញពីទីក្រុង Los Rojiblancos ដោយហេតុផលផ្ទាល់ខ្លួន។
ខ្សែប្រយុទ្ធរូបនេះនឹងចុះហត្ថលេខាលេងឲ្យក្រុម Palmeiras លើកិច្ចសន្យារយៈពេល២ឆ្នាំហើយនឹងទទួលបានប្រាក់ចំនួន២លានអឺរ៉ូសម្រាប់យុទ្ធនាការនីមួយៗដែលគាត់លេងនៅទីនោះដែលធ្វើឱ្យគាត់ក្លាយជាកីឡាករម្នាក់ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងបាល់ទាត់ប្រេស៊ីល។
ការមកចូលរួមជាមួយក្លិបនៅប្រេស៊ីលនេះនឹងក្លាយជាបទពិសោធន៍ដំបូងរបស់ Costa នៅតំបន់បាល់ទាត់អាមេរិចខាងត្បូងដោយចាប់ផ្តើមអាជីពរបស់គាត់នៅព័រទុយហ្គាល់។
Palmeiras គឺជាម្ចាស់ជើងឯក Copa Libertadores បច្ចុប្បន្នបន្ទាប់ពីបានយកឈ្នះ Santos នៅទីក្រុង Rio de Janeiro ៕
ដោយ៖ភារៈ