បារាំងប្រកាសគាំទ្រពលរដ្ឋមីយ៉ាន់ម៉ា ក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា

ចែករំលែក៖

ក្រសួងការបរទេសបារាំង កាលពីថ្ងៃទី​១៥ខែកុម្ភៈបានប្រកាសថា​ប្រទេសនេះគាំទ្រពលរដ្ឋមីយ៉ាន់ម៉ា​នៅក្នុងការតស៊ូ​ដើម្បីប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះ។
អ្នកនាំពាក្យក្រសួងការបរទេសបារាំងAgnes von der Muhll បានបញ្ជាក់ថា ​ការដាក់ពង្រាយរថពាសដែក​ នៅទីក្រុងធំៗមួយចំនួន និងការបង្កហិង្សា ទៅលើក្រុមបាតុករ គឺជាក្តីបារម្ភយ៉ាងខ្លាំង ។
លោកស្រី Agnes von der Muhll បន្តទៀតថា «ជាមួយនឹងសហគមន៍អន្តរជាតិ​ អឺរ៉ុប​បារាំង បន្តគាំទ្រដល់ពលរដ្ឋមីយ៉ានម៉ា ក្នុងការតស៊ូដើម្បីប្រជាធិបតេយ្យ​។ ក្នុងថ្ងៃជាមួយគ្នានេះដែរ​ ក្រុមអ្នកឯកទេស​តាមដាន​វិស័យអ៊ិនធឺណិត NetBlocks បានបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា បានកាត់ផ្តាច់​ទាំងស្រុងនៅ បណ្តាញអ៊ិនធឺណិតពីរថ្ងៃជាប់គ្នាក្នុងប្រទេសមីយ៉ានម៉ា ។
ចាប់តាំងពីការធ្វើរដ្ឋប្រហារ នៅថ្ងៃទី ១ខែកុម្ភៈពលរដ្ឋមីយ៉ាន់ម៉ា ​បន្តធ្វើបាតុកម្ម​ ទាមទារឲ្យដោះលែងលោកស្រីស៊ូជី​ បើទោះបីមានការព្រមានបំបែកពីកម្លាំងទាហានក្តី ។ កម្លាំងទាហានមីយ៉ាន់ម៉ា បានដាក់ពង្រាយកម្លាំង ទាហាននិងរថពាស់ដែកនៅតាមទីតាំងសំខាន់ៗ ទប់ស្កាត់ការធ្វើបាតុកម្ម ក្រោយពេលយោធាផ្តាច់ប្រព័ន្ធអ៊ិនធឺណិត។
សកម្មជននយោបាយ​ នៅមីយ៉ាន់ម៉ា Esther Ze Naw បាននិយាយថា «នេះជាសង្គ្រាមដើម្បីអនាគតប្រទេសជាតិរបស់យើង ។ យើងមិនចង់រស់នៅក្រោមរបបគ្រប់គ្រងដោយយោធា ឡើយ​»។
នៅយប់ថ្ងៃទី​​១៥ខែកុម្ភៈ នៅទីក្រុងMandalay កម្លាំងទាហានបានប្រើប្រាស់គ្រាប់កាំភ្លើងកៅស៊ូបាញ់ទៅលើក្រុមបាតុករ​ ដើម្បីបំបែកការធ្វើបាតុកម្ម ប្រឆាំងយោធា ។ កម្លាំងទាហានមីយ៉ាន់ម៉ា ក៏បានចាប់ខ្លួន​សិស្ស ២០ នាក់​ដែលចូលរួមធ្វើបាតុកម្ម​។ ក្រៅពីនេះ ពលរដ្ឋជាង ៤០០នាក់ ត្រូវបានចាប់ខ្លួនផងដែរ ៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print