អាមេរិកប្រកាសថានឹងសងបំណុលដល់អង្គការសុខភាពពិភពលោក

ចែករំលែក៖

អាមេរិក, រដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntony Blinken បានប្រកាសថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន​នឹងសងប្រាក់២០០លានដុល្លារដល់អង្គការសុខភាពពិភពលោក ​(WHO ​)នៅមុនខែមីនាឆ្នាំ​២០២១​។

លោក​Antony Blinken បានប្រកាសនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៧​ខែកុម្ភៈថា «ថ្ងៃនេះខ្ញុំពិតជារីករាយដែលបានផ្តល់ព័ត៌មានថា នៅចុងខែ កុម្ភៈនេះ អាមេរិកនិងសងប្រាក់​២០០ដុល្លារ​ដល់អង្គការសុខភាពពិភពលោក។ ទាំងនោះជាភារកិច្ចរបស់អាមេរិក »។
លោក​Antony Blinken បន្តទៀតថា នេះជាការបំពេញភារកិច្ចត្រូវបង់ហិរញ្ញវត្ថុ ​ក្នុងនាមជាសមាជិករបស់អង្គការសុខភាពពិភពលោក ដែលជាការធានាជូនដល់អង្គការនេះ ដឹកនាំប្រយុទ្ធប្រឆាំងកូវីដ ១៩ ទូទាំងពិភពលោក។
រដ្ឋមន្ត្រីការបរទេសអាមេរិក​បន្តទៀតថា ​អង្គការអន្តរជាតិ​ ក្នុងនោះមានអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​រក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិភពលោក និង​មនុស្សធម៌ ពិសេស​ក្នុង សង្គ្រាមទប់សា្កត់ ការឆ្លងរាលដាលកូវីដ​១៩ ជាសកល។
លោក​Antony Blinken បានបញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ីននឹងជួយហិរញ្ញវត្ថុ​ សម្រាប់កម្មវិធី​វ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក​ ដើម្បីចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដល់ប្រទេសក្រីក្រជុំវិញពិភពលោក​ទទួលបានវ៉ាក់សាំងគ្រប់គ្នា។
រដ្ឋាភិបាលលោកបៃឌិន បាននាំអាមេរិក ចូលជាសមាជិកអង្គការសុខភាពពិភពលោកវិញ ក្រោយចូលកាន់តំណែង​នៅថ្ងៃទី​២០ខែមរា ឆ្នាំ​២០២១។​ អតីតប្រធានាធិបតីត្រាំ បានកាត់ជំនួយដល់អង្គការសុខភាពពិភពលោក និងដកអាមេរិកចេញពីអង្គការនេះ ដោយចោទប្រកាន់ថាបាន គាំទ្រប្រទេសចិន​ លាក់បាំងប្រភពកូវីដ​១៩ ។
អាមេរិក ជាប្រទេស​ដែលបាន ផ្តល់ជំនួយអង្គការសុខភាពពិភពលោក ច្រើនជាងគេបង្អស់លើពិភពលោក ចាប់ពី២១២-៥១៣លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ​៕

...

ដោយ, ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print