ភ្នំពេញ, ពិតជាបន្សល់ទុកនូវ ការរន្ធត់ណាស់! ! ខណ:មានក្រុមយុវជន ចំនួន៦នាក់បានធ្វើសកម្មភាពយកកាំបិតមកកាប់ហេីយអាករ ទៅលេីយុវជន៣នាក់នៅក្នុងផ្ទះ បណ្តាលអោយស្លាប់ម្នាក់ និងរងរបួស២នាក់ នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ នាយប់ថ្ងៃទៅ២១ ខែកុម្ភៈ ឆ្នាំ២០២១ មុននេះបន្តិច ។
ក្រុមជនសង្ស័យជាឃាតក បន្ទាប់ពីបង្ករហេតុ បានរត់គេចខ្លួនបាត់អស់តែម្តង ។
កន្លែងកើតហេតុបន្សល់ទុកតែសំបកកំប៉ុងស្រាបៀរ ម៉ាកកម្ពុជា រប៉ាត់រប៉ាយ ជាមួយកាំបិត , សាកសព និងសំឡេងយំស្រែកកងរំពងពីសាច់ញាតិសពជនរងគ្រោះ។
គេពុំទាន់ដឹងពីហេតុការណ៍ខាង បង្កឡើងដោយសារមូលហេតុអ្វីនៅឡើយ ខណ:សមត្ថកិច្ចកំពុងព្យាយាមជួយអន្តរាគមន៍យកជនរងគ្រោះ ដែលរងរបួសទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត សមត្ថកិច្ចមានភាពមមាញឹក រវល់ក្នុងចំណុចខ្ពស់ទទួលខុសត្រូវ លើវិធានការយាមកាមតាមទីតាំងកន្លែងធ្វើចត្តាឡីស័ក។
សង្ឃឹមថាសមត្ថកិច្ច នឹងបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរក ក្រុមជនដៃដល់ជាឃាតក ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ចំពោះព័ត៌មានលំអិតអង្គភាព”នគរដ្រេហ្គន” និងផ្សាយបន្តជូននៅពេលក្រោយ៕
ដោយ, សិលា