បុរសម្នាក់ស្រវឹងខ្លាំងពេក​ បេីករថយន្ត​ LEXUSបុករបាំងថ្មនៅស្តុបចេនឡាក្រឡាប់ផ្ងារជេីងម្ខាង​ និងខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់ស្រវឹងស្រាឡេីងជោគជាំ​ បានបេីករថយន្ត​ LEXUS RX330​ មួយគ្រឿងក្នុងល្បឿនលឿនរួចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តដាច់កាឡែកង់មុខផ្នែកខាងឆ្វេង​ និងក្រឡាប់ផ្ងារជេីងម្ខាងតែត្រូវប្រជាពលរដ្ឋជួយលេីកឡេីងវិញ​ ដោយបង្កឲ្យមានការភ្ញាក់ផ្អេីលសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅត្រង់ចំណុចស្ទុបចេនឡា​ តាមបណ្ដោយផ្លូវមុន្នីរ៉េត​ ក្នុងសង្កាត់ទួលស្វាយព្រៃ២​ ខណ្ឌបឹងកេងកង​ ។

​ បេីតាមសាក្សីពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីនេះបានប្រាប់ថា​ មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក​ LEXUS RX330 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BD-1220 ដែលបេីកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាខ្លាំង​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវមុន្នីរ៉េត​ និងឆ្លងស្ទុបចេនឡា​ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន​ រួចក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេង​ និងក្រឡាប់ផ្ងារជេីងម្ខាង​តែត្រូវបានប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារដេីមគ​ ជួយលេីកឡេីងវិញដោយមិនធ្វេីឲ្យតៃកុង​ ឬអ្នកណាម្នាក់រងរបួសឡេីយ​ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ហេីយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក​រង់ចាំដោះស្រាយតាមច្បាប់​ ៕​

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print