បន្តិចទៀតនេះ ! ក្រសួងសុខាភិបាល ធ្វើសន្និសីទព័ត៌មានដើម្បី «បំភ្លឺពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩» វីរុសនៅក្នុងសត្វប្រចៀវនោះ មិនមែនកូវីដ-១៩ឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានដើម្បី «បំភ្លឺពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩» នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសុខាភិបាល។

បើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកន្លងទៅសន្និសីទសារព័ត៌មាននេះ ក៏មានការចូលរួមពី លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារែល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។

ជាមួយគ្នានេះលោកស្រី ឱ វណ្ណឌីន ក៏បានច្រានចោលព័ត៌មានចុះផ្សាយមិនត្រឹមត្រូវ ឬការយល់ច្រឡំណាមួយចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា វីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើសត្វប្រចៀវនៅកម្ពុជា ដោយមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា តាំងពីឆ្នាំ២០១០។ លោកស្រីបានអះអាងថា វីរុសនៅក្នុងសត្វប្រចៀវនោះ មិនមែនកូវីដ-១៩ឡើយ គឺគ្រាន់តែស្រដៀងគ្នាតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា «មិនត្រឹមត្រូវ និងយល់ច្រឡំធំហើយ។ ក្រសួងនឹងធ្វើសន្និសីទសារព័ត៌មាន បំភ្លឺលើបញ្ហានេះនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក នៅក្រសួងសុខាភិបាល»
នៅក្នុងសន្និសីទសារព័ត៌មាននេះផងដែរ ក្រសួងសុខាភិបាល និងបញ្ជាក់ប្រាប់អំពីសេចក្តីប្រកាសជូនព័ត៌មាន នៃការរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print