ភ្នំពេញ,ទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា, ករណីលើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
យោង ៖ លិខិតលេខ៦៩១ ខន /០១៩ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ របស់ខុទ្ទកាល័យសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមគោរពជម្រាបជូនសម្តេច លោក លោកស្រី មេត្តាជ្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ដែលគ្រោងប្រជុំ នាថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នោះ សូមលើកទៅពេល ក្រោយវិញ។
អាស្រ័យហេតុនេះ សូម សម្តេច លោក លោកស្រី មេត្តាជ្រាបដោយសេចក្ដីអនុគ្រោះ៕
...
ដោយ, សិលា