ខេត្តព្រះសីហនុ ៖ នៅថ្ងៃអង្គារ ១២ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណនីហ្វេសប៊ុកឈ្មោះ ស. រាជសិទ្ធ បានបង្ហោះថា “ខេត្តព្រះសីហនុ ចិនផ្ទុកកូវីដ ២០នាក់លួចរត់ចេញពីកន្លែងចត្តាឡីស័ក អាជ្ញាធរកំពុងតាមប្រម៉ាញ់” ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជំរាបជូនថា, មិនមានករណីដូចឈ្មោះខាងលើបង្ហោះនេះទេ ហើយនេះជាព័ត៍មានក្លែងក្លាយ និងបំពុលសង្គមតែប៉ុណ្ណោះ។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សុំអោយឈ្មោះខាងលើ រៀបចំកែសម្រួលជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងអនុវត្តវិធានការតាមផ្លូវច្បាប់៕
សូមអរគុណ សូមជ្រាបជាព័ត៍មាន!
...
ដោយ, សិលា