ពិធីសូត្រមន្តប្រោះព្រំលើករាសី និងអភិសេកព្រះពុទ្ធរូប នៅអគារសាលប្រជុំថ្មីរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ចែករំលែក៖

ភ្នំពេញ,នៅរសៀលថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល រួមទាំងលោក លោកស្រី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម បានអញ្ជើញក្នុងពិធីសូត្រមន្តប្រោះព្រំលើករាសីនិងអភិសេកព្រះពុទ្ធរូប នៅសាលប្រជុំថ្មីរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ពិធីនេះទទួលបានការប្រោះព្រំប្រសិទ្ធពរជ័យលើករាសីដោយសម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print