ភ្នំពេញ, នៅព្រឹកថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ អង្គភាពអគ្គនាយកដ្ឋាន ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកកិច្ចប្រជុំ “ផ្តល់ធាតុចូលលើគម្រោងផែនការអាជីវកម្ម ០៥ឆ្នាំ ពីឆ្នាំ២០២១-២០២៥ របស់ប្រៃសណីយ៍កម្ពុជា” ក្រោមអធិបតីភាព លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ការិយាល័យ និងមន្ត្រីក្រោមឱវាទ៕
...
ដោយ, សិលា