ភ្នំពេញ, សមត្ថកិច្ចកម្ពុជាកំពុងរៀបចំបំពេញបែបបទដើម្បីបណ្តេញបុរសជនជាតិបារាំងម្នាក់ចេញពីកម្ពុជា បន្ទាប់ពីកម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំណុចបរិវេណក្នុងបុរីសុភមង្គល ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីស្នាក់នៅដោយខុសច្បាប់ ប្រើប្រាស់អាវុធខុសច្បាប់ និងបង្កការអុកឡុកវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
នេះបើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃពុធ ម្សិលមិញ។
បុរសជនជាតិបារាំង ឈ្មោះ BAUDRY SEBASTIEN អាយុ៤៣ឆ្នាំ ៕
...
ដោយ, សិលា