ភ្នំពេញ៖ នៅវេលា១៤និង០០នាទី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននឹងប្រារព្ធពិធីបិទប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៥និងទិសដៅការងារឆ្នាំ២០១៦ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប្រធានក្រុមប្រឹក្សារាជធានី និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង ស្នងការ និង អស់លោក វរសេនីយ៍ ជាមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ជាច្រើនរូបទៀត។ សុខ ខេមរា