ប៉ា​គី​ស្ថាន​ព្យួរ​ក​អតីតមន្ត្រី​ប៉ូលិស​ម្នាក់​ដែល​បាញ់​សម្លាប់​អភិបាល​រដ្ឋ​Punjab

ចែករំលែក៖

​មន្ត្រី​បាន​ថ្លែង​ថា​ ប៉ា​គី​ស្ថាន​បាន​ព្យួរ​ក​អតីតមន្ត្រី​សន្តិសុខ​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​អភិបាល​រដ្ឋ​ Punjab​ ដោយសារ​ខឹង​នឹង​ការ​ប្រឆាំង​ជំទាស់​របស់​គាត់​ទាក់ទង​ច្បាប់ប្រទេចផ្តាសាជន​អិ​ស្លា​ម​នោះ​ ។​
​ជនល្មើស​ Mumtaz​ Qadri​ បាន​បាញ់​សម្លាប់​អភិបាល​រដ្ឋ​ Punjab​ ឈ្មោះ​ Salman​ Taseer​ នៅ​ក្នុង​ទី​អិ​ស្លា​ម៉ា​បា​ដ​ កាលពី​ឆ្នាំ​២០១១​ ។​ ការ​ធ្វើឃាត​នេះ​បាន​ធ្វើ​ឲ្យ​កក្រើកញាប់ញ័រ​នៅ​ទូ​ទាំង​ប្រទេស​ប៉ា​គី​ស្ថាន​តែ​ម្តង​ ។​
​ឃាតករ​ Mumtaz​ Qadri​ ត្រូវ​បាន​ក្រុម​អិ​ស្លា​ម​ជ្រុលនិយម​មួយ​ចំនួន​ចាត់​ទុក​ថា​ជា​វីរបុរស​របស់​ពួក​គេ​ ។​ ក្រុម​សកម្មជន​ល្បីល្បាញ​ជា​ច្រើន​នាក់​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ក៏​បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពួក​គេ​ចំពោះ​សកម្មភាព​របស់​ Qadri​ ផង​ដែរ​ ។​
​បន្ទាប់​ពី​លេចឮ​ព័ត៌មាន​ប្រហារជីវិត​ Mumtaz​ Qadri​ ហ្វូង​មនុស្ស​ជា​ច្រើន​នាក់​បាន​ចាកចេញ​តាម​ដងផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​ចំពោះ​ការ​កាត់ទោស​ដោយ​ព្យួរ​ក​ទៅ​លើ​ឈ្មោះ​ Mumtaz​ Qadri​ ។​
​ប៉ូលិស​បាន​ប្រដាប់​ដោយ​កាំភ្លើង​ធុន​ធ្ងន់​ ត្រូវ​ដាក់​ពង្រាយ​ជា​ច្រើន​រយ​នាក់​ គ្រប់​ច្រកល្ហក​ ដើម្បី​ដាក់​ឲ្យ​ប្រុង​ជើងការ​ខ្ពស់​ ជុំវិញ​លំនៅ​ឋាន​ Mumtaz​ Qadri​ ក្នុង​ទីក្រុង​ អិ​ស្លា​ម៉ា​បា​ដ​ ។​
​មន្ត្រី​ពន្ធនាគារ​ប៉ា​គី​ស្ថាន​បាន​អះអាង​ថា​ ទ​ណ្ឌិ​ត្យ​ឈ្មោះ​ Qadri​ ត្រូវ​កាត់ទោស​ប្រហារជីវិត​ដោយ​វិធី​ព្យួរ​ក​ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ ម៉ោង​នៅ​ក្នុង​តំបន់​ ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ Adiala​ តំបន់​ Rawalpindi​ ជិត​រដ្ឋធានី​អិ​ស្លា​ម៉ា​បា​ដ​ ប្រទេស​ប៉ា​គី​ស្ថាន​ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print