សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា ឆ្នាំ២០១៥ និងទិសដៅការងារ ឆ្នាំ២០១៦ កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា ឆ្នាំ២០១៥ និងទិសដៅការងារ ឆ្នាំ២០១៦ កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០១៦ ។

សម្តេចប្រធានបានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ដូចខាងក្រោម ៖

១, ត្រូវយកចិត្តទុកដាក់ចាត់តាំងអោយប្រធានគណៈកម្មាធិការសាខានីមួយៗទទួលដោយផ្ទាល់លើការងារយុវជន ។ ត្រូវបន្តពង្រឹងក្លឹបយុវជន កាកបាទក្រហមកម្ពុជាអោយក្លាយទៅជាទីកន្លែងនៃការជួបជុំ មិត្តអប់រំមិត្ត ។

២, ត្រូវបន្តយកចិត្តទុកដាក់ថែមទៀត ក្នុងការជំរុញសកម្មភាពយុវជន បង្កឱកាស បង្កលទ្ធភាពដល់យុវជនដើម្បីធានានូវនិរន្តរភាពមួយប្រកបដោយចីរភាព មានន័យថា នៅគ្រប់ទីកន្លែង គ្រប់មូលដ្ឋានរបស់កាកបាទក្រហមកម្ពុជា ចាំបាច់ត្រូវមានកម្លាំងមនុស្សធម៌វ័យក្មេង ក្នុងការបន្តវេន ផ្តល់សេវាមនុស្សធម៌ ជួយដល់សហគមន៍ នៅក្នុងបូរណភាពដែនដីខេត្ត-ស្រុក នៃមូលដ្ឋានរបស់ខ្លួន ។

៣, ត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ជាមួយអង្គការនានា ជាមួយយុវជនគ្រប់ស្រទាប់ទាំងអស់ ដោយចាត់ទុកថា នេះជាបញ្ហាមានសារៈសំខាន់ជាមូលដ្ឋាន ។
ការងារមនុស្សធម៌ ជាភារកិច្ចមួយដ៏ធំដែលទាមទារនូវការចូលរួម ទាំងធនធានមនុស្ស ទាំងធនធានហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេសពីគ្រប់មជ្ឈដ្ឋាន ចាប់ពីបុគ្គលមួយរូបឡើងទៅ ។

៤, យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ សិក្សាស្វែងយល់ និងចេះប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីដើរអោយស្របតាមការរីកចម្រើននាសម័យកាលបច្ចុប្បន្ន ។
ចប់កិច្ចប្រជុំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ប័ណ្ណសរសើរជូនដល់តំណាងសាខារាជធានី-ខេត្តទាំង២៥ និងគ្រឹះស្ថានឧត្តមសិក្សាផងដែរ ៕

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print