ភ្នំពេញ, កីឡាករ កីឡាការិនី ក្លឹបហែលទឹកក្រសួងព័ត៌មាន ចំនួន ៣ រូប ដែលទទួល បានមេដាយមាស និងសំរិទ្ធ ក្នុងការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១ នេះ ត្រូវបាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជូនរង្វាន់ជាថវិកា ដល់ក្រុមកីឡាករទទួលបានជ័យលាភី រួមមាន: កីឡាការិនី លឹម សុខគន្ធពណ៌ មេដាយមាស ៣ គ្រឿង កីឡាករ លឹម សុខវារៈស័ក្តិ មេដាយ មាស ៣ គ្រឿង កីឡាករ លឹម សុខវឌ្ឍន៏នន្ទ មេដាយ មាស ១ គ្រឿង និងប្រាក់មួយគ្រឿង ។ អ្នកបាន មេដាយ មាស ១ ទទួល ថវិកា ១ លានរៀល សរុប អ្នកបានមេដាយ មាស ៣ ទទួលបាន ៣ លានរៀល មេដាយប្រាក់ ៨០ មុឺនរៀល មេដាយសំរិទ្ធ ៥០ មុឺន រៀល ។ ជាមួយនេះ កីឡាករ ដែលមិនទទួលបានមេដាយ ចំនួន ៤ នាក់ ក្នុងម្នាក់ៗ ១០ មុឺនរៀល។ អគ្គលេខាធិការសហពន្ធ័ខ្មែរកីឡាហែលទឹក ២០ មុឺន រៀល។
ពិធីប្រគល់រង្វាន់ជូនកីឡាករក្លឹបហែលទឹកក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នាទីស្តីការក្រសួងព័ត៌មាន៕
ដោយ, សិលា