ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅវេលាម៉ោង ៨ ព្រឹកថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានបន្តដឹកនាំកងកម្លាំងទាំង ២ប្រភេទ មានកម្លាំងអធិការនគរបាលខណ្ឌមានជ័យ និងបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះពិនិត្យ និងប្រចាំការទីបញ្ជាការស្រាល នៅទីតាំងខុនដូ L បឹងទំពន់ បុរីប៉េងហួត ៦០ម៉ែត្រ និង មណ្ឌលចត្តាឡីស័ក ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីរក្សាអោយបាននូវ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែរកំពុងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ និង តាមវិធានការសុខាភិបាល។
បេីតាមវិធានការរបស់ក្រសួងសុខាភិបាល ត្រូវអនុវត្តន៍ឲ្យបាននូវ វិធានការ ៣ កុំ ៣ ការពារ ឲ្យភ្ជាប់ខ្លួនជានិច្ច ទើបយើងអាចឈ្នះ កូវីដ-១៩ បាន សំណូមពរបងប្អូនប្រជាពលរដ្ឋ បើសិនមិនមានការចាំបាច់នោះទេ សុំកុំចេញក្រៅផ្ទះ ដើម្បី ចូលរួមចំណែក ប្រយុទ្ធប្រឆាំង និង ជំងឺកូវីដ -១៩ ទាំងអស់គ្នា ។
ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ សូមជូនពរបងប្អូនប្រជាពលរដ្ឋ ដែរប៉ះពាល់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភះ និងកំពង់ បន្តធ្វើចត្តាឡីស័ក តាមវិធានការសុខាភិបាល សូមជូនពរឲ្យឆាប់ជាពីជំងឺឆ្លង កូវីដ-១៩ ទាំងអស់គ្នាផងដែរ៕ដោយ៖ស តារា