Update, ពលករម្នាក់ឈ្មោះ រ៉ន មករា ដែលមានបញ្ហាខួក្បាលបានវិលត្រឡប់ទៅប្រទេសកំណើតវិញកាលពីយប់ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ អម្បាញ់នេះហើយ

ចែករំលែក៖

ភ្នំពេញ, លោក ឡាំ ប្រុស និងលោក តូយ ដារិទ្ធក្រុមការងារអនុព័ន្ធពលករ និងជាតំណាងលោកទូត លោក ដន សាម៉ឺឌី ប្រធានសមាគមខ្មែរក្រុងគីមហ៊េ អ្នកគ្រូ ស្រេងវួចនី នាយិកាការិយាល័យចម្រើនកូនខ្មែរ (ជួយបកប្រែ និងសម្រួលឯកសារនៅព្រលានយន្តហោះ) និងលោក ជា ស្រ៊ាន់ លោក សុខា ដែលជាជាមិត្តរួមការងារពលករខាងលើបានជួយសម្របសម្រួលពលករខាងលើឲ្យបានវិលត្រលប់ទៅប្រទេសកម្ពុជាដើម្បីជួបជុំគ្រួសារវិញតាមសំណូមពររបស់ពួកគាត់។ ក្រោយពីការជួយសម្របម្រួលរួចរាល់ ក្រុមគ្រួសាររបស់ពលករតាមរយៈបងស្រីរបស់គាត់បានថ្លែងអំណរគុណយ៉ាងខ្លាំងទៅដល់ក្រុមការងារស្ថានទូតក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងមើលថែទាំពលករខ្មែរជាប់ជានិច្ច។

សូមគោរពបញ្ជាក់ផងដែរថា ក្រោយពីទទួលដំណឹងកាលពីថ្ងៃ ២២ ខែកុម្ភៈ ឆ្នាំ២០២១ ថាពលករខាងលើមានបញ្ហាខួរ និងរកធ្វើអត្តឃាតភ្លាម ក្រុមការងារបានចាត់វិធានការបន្ទាន់មួយចំនួនក្នុងការជួយសម្របសម្រួលដូចជាឲ្យគាត់ទៅមន្ទីពេទ្យព្យាបាល​ ទំនាក់ទំនងទៅសាច់ញាតិ រៀបចំលិខិតបើកផ្លូវ រៀបចំអ្នកមើលថែគាត់រហូតដល់កម្ពុជា និងនីតិវិធីចាំបាច់នានាដើម្បីជួយដល់ពលករខាងលើបានទៅសម្រាកព្យាបាល និងធ្វើចត្តាឡីសក័នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print