រថយន្តកាមរីបាឡែនឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុករថយន្តកុងតឺន័រពីចំហៀងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តកាមរីបាឡែនបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុករថយន្តសណ្តោងទូកុងតឺន័រពីចំហៀងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅចំនុចខាងជេីងក្រុមហ៊ុនសាបៀកម្ពុជា​ តាមបណ្តោយផ្លូវលេខ២១៧​ ស្ថិតក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​។

តាមប្រភពព័ត៌មានមានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រ​ ក្បាលពណ៌សលាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ3F 2025 បេីកបរតាមបណ្តោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកកាមរីបាឡែនពណ៌ស្ក​ ពាក់ស្លាកលេខភ្នំពេញ2AB 0187 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតបត់ឆ្វេងបំណងឆ្លងផ្លូវបត់ទៅក្រោយវិញក៏ជ្រុលបុករថយន្តកុងតឺន័រពីចំហៀងពេញទំហឹងបណ្តាលឲ្យរថយន្តបាឡែនរងការខូចខាតស្ទេីទាំងស្រុងសំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសម្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីហេតុនិងធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print