ទោះ​បី​ជា​កណ្ដាលយប់ក៏ដោយ! ​អាជ្ញាធរ​ខណ្ឌមានជ័យ​ បន្ត​ចុះស្រាវជ្រាវមុខសញ្ញា ពាក់ពន្ធ័ព្រេត្តិការណ៍២០កុម្ភះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ ដែលដឹកនាំ​ដោយ​លោក​ ឌី​ រ័ត្ន​ខេមរុណ​ អភិបាល​រង​ខណ្ឌមានជ័យ​ នៅវេលាម៉ោង ១២​ និង០៥នាទីរំលងអាធ្រាត្រឈាងចូលថ្ងៃសៅរ៍ ១រោច ខែ ផល្គុន ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ចុះស្រាវជ្រាវមុខសញ្ញា ពាក់ពន្ធ័ ព្រឹត្តិការណ៍២០កុម្ភះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបន្តចុះពិនិត្យទីបញ្ជាការស្រាល នៅទីតាំងខុនដូ L សង្កាត់បឹងទំពន់ទី ២ បុរីប៉េងហួត ៦០ ម៉ែត្រ និង មណ្ឌលចត្តាឡីស័ក សង្កាត់ចាក់អង្រែក្រោម ។

ក្នុងប្រតិបត្តិការនេះ​លោក​ ឌី​ រ័ត្ន​ខេមរុណ​ បានឲ្យដឹងថា​ ដើម្បីពង្រឹង រក្សាឲ្យបាននូវ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែរកំពុងធ្វើចត្តាឡីស័ក ឲ្យ​បានត្រឹមត្រូវ និង តាមវិធានការសុខាភិបាល ត្រូវអនុវត្តន៍ឲ្យបាននូវ វិធានការ ៣ កុំ ៣ ការពារ ឲ្យភ្ជាប់ខ្លួនជានិច្ច ទើបយើងអាចឈ្នះ កូវីដ-១៩ បាន។ មិនតែប៉ុណ្ណោះ​លោក​សំណូមពរបងប្អូនប្រជាពលរដ្ឋ បើសិនមិនមានការចាំបាច់នោះទេ សុំកុំចេញក្រៅផ្ទះ ដើម្បីចូលរួមចំណែក ប្រយុទ្ធប្រឆាំង និងជំងឺកូវីដ -១៩ ទាំងអស់គ្នា ។

ជាចុងក្រោយ​ លោក​ អភិបាល​រង​ ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋ ដែរជួបព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភះ សូមអោយឆាប់ជាពីជំងឺ កូវីដ-១៩ ទាំងអស់គ្នាផង​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print