រថយន្តកាមរីបាឡែនបើកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រពីចំហៀងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តកាមរីបាឡែនឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តសណ្តោងទូកុងតឺន័រពីចំហៀងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០២១​ នៅចំណុចខាងជេីងក្រុមហ៊ុនស្រាបៀរកម្ពុជា​ តាមបណ្តោយផ្លូវលេខ២១៧​ ស្ថិតក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រ​ ក្បាលពណ៌សលាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ3F-2025 បេីកបរតាមបណ្តោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់
បេីករថយន្តម៉ាកកាមរីបាឡែនពណ៌ស្ក​ រពាក់ស្លាកលេខភ្នំពេញ2AB-0187 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីជេីងទៅត្បូង ពេលមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតបត់ឆ្វេងបំណងឆ្លងផ្លូវបត់ទៅក្រោយវិញក៏ជ្រុលទៅបុករថយន្តកុងតឺន័រពីចំហៀងពេញទំហឹងបណ្តាលឲ្យរថយន្តកាមរីបាឡែនរងការខូចខាតស្ទេីរទាំងស្រុង តែសំណាងដែរដែលមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់និងធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print