ខេត្តកណ្ដាលៈ បុរសម្នាក់បានស្លាប់ដោយសារឆក់ចរន្តអគ្គីសនីកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺឈានចូល ថ្ងៃទី០១ខែមិនាឆ្នាំ២០១៦ នៅចំណុចដីចំការ ក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សមត្ថកិច្ចបានអោយដឹងថាៈ ជនរងគ្រោះឈ្មោះហិុន វិចិត្រភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរកសិករ ។ ដោយឡែកអ្នកបង្កដាក់ខ្សែភ្លើងក្លាយជាជនសង្ស័យមានឈ្មោះ
ឌី ដឹប ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ(គេចខ្លួន)។
សមត្ថកិច្ចបានបន្តថាៈ មុនពេលកើតហេតុនៅយប់ថ្ងៃទី២៩ ខែកុម្ភះឆ្នាំ២០១៦មិនដឹងម៉ោងប៉ុន្មានទេជនសង្ស័យបានមករាយខ្សែលួសចាប់ឆក់សត្វកណ្តុរនៅដីចំការដាំបន្លែខាត់ណារបស់ខ្លួនស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស២ រួចមិនបាននៅចាំមើលក៏បានដើរទៅផ្ទះដេកបាត់ លុះដល់ថ្ងៃទី១ខែមិនាឆ្នាំ២០១៦វេលាម៉ោង៣និង៣០នាទីទាបភ្លឺជាម៉ោងកើតហេតុជនរងគ្រោះបានមកឆក់ត្រីដោយដើរកាត់ដីចំការដាំខាត់ណារបស់ជនសង្ស័ុក៏បានទាក់និងខ្សែលួសផ្ទុកចរន្តអគ្គសនីដែលជនល្មើសរាយឆក់សត្វកណ្តុលដួលឆក់ស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។
ក្រោយពីទទួលបានពត៏មានបានភ្លាមកំលាំងជំនាញ ស្រុកកំពុងបន្តនិតិវិធី។ សុខ ខេមរា







