ភ្នំពេញ ៖ បុរសជនជាតិស្បែកខ្មៅម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ បានរេចង្កូតឡើងលើខឿនចិញ្ចើមផ្លូវ រួចជ្រុលទៅបុកនឹងម៉ូតូសង់កូរ៉េដែលចតទុកចាំដឹកម៉ូយរួចរថយន្តបុកអូសជាប់ក្រោមរថយន្ត និងទៅបុកផើងផ្កាបែកអស់៥ផើង តែសំណាងល្អមិនបណ្តាលឲ្យអ្នកណារងរបួសនោះទេ ។ ហេតុកើតនេះកាលពីវេលាម៉ោង៥ទាបភ្លឺថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិស្បែកខ្មៅម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1AG8614ធ្វើដំណើរតាមបណ្ដោយផ្លួវលេខ ២៧១ក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកម៉ូតូដែលចតនៅលើចិញ្ចើមផ្លូវចំពីមុខរួចអូសជាប់ក្រោមរថយន្តជិត១០ម៉ែត្រហើយទៅបុកនឹងផើងផ្កាបែកអស់ចំនួន៥ តែសំណាងល្អមិនបណ្តាលឲ្យអ្នកណារងរបួសនោះទេ ។
ក្រោយពេលកើតហេតុ ភាគីទាំងពីរបានចរចារគ្នា ដោយខាងរថយន្តបង្ក សង់ទៅខាងម៉ូតូចំនួន៣៥០ដុល្លារ និងសងថ្លៃផើងផ្កាទាំងអស់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែមង្ត។







