កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ AstraZeneca/SII ពីយន្តការ COVAX

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញ សេចក្តីប្រកាសព័ត៌មានថា, ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ AstraZeneca/SII ពីយន្តការ COVAX។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា, នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំង AstraZeneca/SII ចំនួន ៣២៤.000 ដូស នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងត្រូវបានដឹកជញ្ជូនទៅរក្សាទុក នៅឃ្លាំងឱសថកណ្តាលរបស់ក្រសួងសុខាភិបាល មុនពេលផ្តល់ជូនក្រុមពលរដ្ឋអាទិភាព ដូចជាក្រុមដែលប្រឈមខ្ពស់នឹងការឆ្លងមេរោគកូវីដ-១៩ និងអ្នកងាយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារមេរោគនេះ។ វ៉ាក់សាំងកូវីដ-១៩ បន្ថែមទាំងនេះនឹងផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជានូវមធ្យោបាយដ៏មានអនុភាពមួយទៀត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទោះជាយ៉ាងនេះក្តី វាក់សាំងតែមួយមុខនឹងមិនអាចបញ្ចប់ការឆ្លងរាតត្បាតជាសកលនៃជំងឺនេះ ឡើយ។ ការបន្តអនុវត្តវិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះ នៅតែចាំបាច់ ដូចជាការធ្វើតេស្ត ការគោរពវិធានការចត្តាឡីស័ក ការពាក់ម៉ាស់ ការលាងសម្អាតដៃ និងការរក្សាគម្លាត សុវត្ថិភាពជាដើម។

វ៉ាក់សាំងចំនួន៣២៤.000 ដូស គឺជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សាំងសរុប ចំនួន ១,១ លានដូស ដែលយន្តការ covAX នឹងផ្តល់ជូនប្រទេសកម្ពុជាជាដំណាក់កាលនៅត្រឹមបំណាច់ ខែឧសភា។ ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថានឹងទទួលបានបរិមាណវ៉ាក់សាំងសម្រាប់ ២០% នៃប្រជាពលរដ្ឋសរុប (ប្រហែល ៧លានដូស) ពីយន្តការ COVAX ដែលនឹងដឹកជញ្ជូនមកជាបន្តបន្ទាប់នៅក្នុងឆ្នាំ នេះ។ យន្តការcovAX គឺជាកិច្ចខិតខំជាសកលដែលមិនធ្លាប់មាន ពីមុនមក ដើម្បីផ្តល់ឱ្យប្រទេសទាំងអស់ នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យន្តការ COVAX គឺជាកម្មវិធីដឹកនាំដោយ Gavi CEPI និងអង្គការសុខភាពពិភពលោក (WHO) សហការជាមួយយូនីសេហ្វ។ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗ គេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីយន្តការ COVAX ។
សូមអាននូវសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលទាំងស្រុងដូចខាងក្រោម ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print