មន្ត្រីមន្ទីរសុខាភិបាល​ ចុះយកសំណាក​អ្នក​ដែលពាក់ព័ន្ធជាជន​ជាតិចិន នៅតាម​ផ្ទះ​ និង​ហាង​ជុំវិញផ្សារទំនើប​រតនាផ្លាហ្សា​ ដេីម្បីពិនិត្យ ក្រោយ​​រកឃើញ​ករណីវិជ្ជមាន​កូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក​​ថ្ងៃទី​​ ៤ ខែមីនា ឆ្នាំ​​​២០២១​ ​មន្ត្រីនៃមន្ទីរសុខាភិបាលបានចុះមកយកសំណាក​អ្នក​ដែលពាក់ព័ន្ធជាជន​ជាតិចិន នៅតាម​ផ្ទះ​ និង​ហាង​ជុំវិញផ្សារទំនើប​នោះ​ទៅពិនិត្យ បន្ទាប់ពី​រកឃើញ​ករណីវិជ្ជមាន​កូវីដ-១៩ លើ​ជនជាតិ​ចិន​​ចំនួន ២នាក់។ មិនតែប៉ុណ្ណោះ​ មន្ទីរសុខាភិបាល​ ក៏បានបិទទ្វារផ្ទះ និងហាង​នៅជុំវិញផ្សារ​ទំនើប​រតនា​ផ្លាហ្សា​ផងដែរ​។

​ករណីខាងលើនេះ បានកើតឡើងនៅពហុព្យាបាល​នៅ​បន្ទប់​​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ​ ​ក្នុង​ឧស​ថ​ស្ថានរ​ងជី​ន​ប៉ោ​ឆេង​ ​ផ្ទះ​លេខ​២៧​ និង​២៩​ ផ្លូ​TV​ បុរី​កា​ណា​ឌី​យ៉ា ​ក្នុងភូមិ​ចុង​ថ្នល់ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ កាលពីវេលាយប់ថ្ងៃទី​៣ មីនា ឆ្នាំ​២០២១​។​​

បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនជាតិចិនត្រូវបាន​មន្ត្រីមន្ទីរសុខាភិបាល និងអាជ្ញាធរ​​បានណែនាំ​ឱ្យ​ធ្វើចត្តាឡីស័ក ព្រមទាំង​យកសំណាកទៅធ្វើការ​ពិនិត្យផងដែរ ។​​
ប៉ុន្តែផ្សារទំនើប​រតនាផ្លាហ្សា គឺពុំត្រូវបានបិទនៅឡើយទេ ខណៈនៅជុំវិញ​ផ្សារទំនើប​នេះគឺសុទ្ធតែ​ហាងជនជាតិ​ចិននិងផ្ទះ​ ដែលបើកលក់ដូររកស៊ី ត្រូវបានបិទទ្វារ។

សូម​បញ្ជាក់​ថា នៅវេលាម៉ោង​ប្រមាណ​​៨ជិត​៩យប់​ថ្ងៃទី​​៣ មីនា ​​ឆ្នាំ​២០២១ បានរកឃើញ​ករណី​វិជ្ជមាន​កូវីដ​​-១៩ ​បន្ទាប់ពីមានអ្នកជំងឺ​ជាជនជាតិចិន​២​នាក់​បាន​​​មកព្យាបាល​នៅ​​ចំណុចបន្ទប់ពិគ្រោះ និង​ព្យាបាលជំងឺ​ខាងលើនោះ ហើយ​ក៏ធ្វើតេស្តរកឃើញ​​ករណីវិជ្ជមាន​វីរុសឆ្លងមួយនេះ ​និង​ត្រូវ​បាន​​ខាងមន្ទីរពេទ្យយកទៅព្យាបាល​ ហើយ​ក្រោយមកតំបន់ជុំវិញនោះ​ក៏ត្រូវបានហាមឃាត់​ ។

លុះព្រឹកឡើង​ទើប​សមត្ថកិច្ច និង​អាជ្ញាធរមូលដ្ឋាន ព្រមទាំង​មន្ត្រីសុខាភិបាលបានសហការ​គ្នា​ចុះប្រមូល​ជនជាតិចិន​ប្រមាណ​​១០០នាក់​ដែលនៅជុំវិញនោះ​ ដើម្បី​យកសំណាកទៅពិនិត្យ ៕

ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print