សម្តេចតេជោ ហ៊ុន សែនៈ ថ្ងៃនេះគឺជាខួបគម្រប់ ១០ ឆ្នាំ នៃការចូលរួមបញ្ជូនកងកម្លាំងមួកខៀវកម្ពុជាចូលរួមថែរក្សាសន្តិភាព ជាមួយអង្គការសហប្រជាជាតិ (UN)

ចែករំលែក៖

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ៈ ថ្ងៃនេះគឺជាខួបគម្រប់ ១០ ឆ្នាំ នៃការចូលរួមបញ្ជូនកងកម្លាំងមួកខៀវកម្ពុជាចូលរួមថែរក្សាសន្តិភាព ជាមួយអង្គការសហប្រជាជាតិ (UN) ដែលបាននិងកំពុងធ្វើនៅក្នុងប្រទេសចំនួន ៨ ដូចជាប្រទេស សូដង់ ស៊ូដង់ខាងត្បូង អាហ្រ្វិកកណ្តាល លីបង់ ម៉ាលី ឆាត កោះសៃផ្រឹស និងអារ៉ាប់-ស៊ីរី។

ខ្ញុំសូមអរគុណជនរួមជាតិ ដែលបានចូលរួមថែរក្សាសន្តិភាពក្នុងប្រទេស និងបានគាំទ្រនយោបាយ ការបរទេសកម្ពុជាក្នុងការចូលរួមសហការជាមួយអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព សម្រាប់ពិភពលោកទាំងមូល។

ខ្ញុំសូមឆ្លៀតយកឱកាសនេះ សូមផ្ញើសេចក្តីនឹករឮក និងជូនពរដល់កងទ័ពមួកខៀវកម្ពុជាទាំងអស់ដែល កំពុងឈរជើងបំពេញបេសកកម្មជាមួយអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសនានាអោយជួបតែសំណាងល្អ និងពុទ្ឋពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សុខ ខេមរា

...

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print