ភ្នំពេញ, ត្រូវគិតថា, នៅលើលោកយើងនេះ គ្មានស្នេហាឯណាធំជាង(ស្នេហា រវាងឪពុកម្តាយមកលើកូន)ទេ ! ទឹកចិត្តម្តាយវិញ លំបាកគ្រប់យ៉ាងមុនកូនឃើញពន្លឺព្រះអាទិត្យ , ដល់កូនចេញពីផ្ទៃម្តាយ ម្តាយកាន់តែគិត អាណិត ស្រឡាញ់ បីបាច់ថែរក្សាកូនដោយគ្មានល័ក្ខខ័ណ្ឌ និងគ្មានទាមទារអ្វីពីកូនទេ ចង់បាន ចង់ឃើញតែកូនមានអនាគតល្អតែប៉ុណ្ណោះ។
យ៉ាងណាមិញស្តី្រម្នាក់ ជានាយនគរបាលចរាចរណ៍បំប៉ៅដោះកូន ពេលបំពេញការងារ , មិនខុសអីទេ ! មានតែគាំទ្រចំពោះទឹកចិត្ត ជា(ព្រះគុណម៉ែ)ដល់កូន….និងជាម្តាយក៏គាប់ប្រសើរ,!
ការលើកឡើងបែបនេះ បន្ទាប់ពីស្ត្រីខាងបានបង្ហោះសារលើfacebook សូមទោសជាសាធារណៈ នូវកាយវិការរបស់ខ្លួន ។ ស្ត្រីរូបនោះបានសរសេរថា, នាងខ្ញុំអនុសេនីយ៍ទោស៊ីថុង សុខា អត្តលេខ71655
សូមចេញមុខសុំទោសជាសារធារណះក្នុងFACE BOOK ចំពោះការផុសរូបភាពបំបៅដោះកូននៅកន្លែងធ្វើការនិងស្លៀកឈុតឯកសណ្ឋានកាលពីថ្ងៃទី02/03/2021កន្លងមកនេះ
ការផុសទៅនេះនាងខ្ញុំពុំមានគោលបំណងធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្រ្តីខ្មែរទេ។
អាស្រ័យដូចនេះសូមអង្គភាពនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាដោយក្តីអនុគ្រោះ។
ឃ្លាខាងលើនេះ គេមានជំនឿថា, ថ្នាក់លើ ក៏ដូចជាប្រធានសាមីអង្គភាព មិនស្តីបន្ទោសអោយគាត់ មានតែអាណិត ស្រឡាញ់ ពេញចិត្ត ប្រកបដោយគុណធម៍ មកលើរូបគាត់ ជាមន្ត្រី ជាម្តាយ ជាភរិយា ម្រាមដៃ១០០។
សូមរំឮកថា, ព្រះគុណម៉ែ ពេលកូន មានទុក្ខមានតែម៉ែម្នាក់គត់ដែលនៅ ចាំមើលថែនិងដោះស្រាយគ្រប់ ពេល មិនថានៅក្នុងកាលះទេសះបែបណានោះទេ ។ ម៉ែគឺជាមនុស្សតែម្នាក់គត់ដែលហ៊ានលះបង់សូម្បីតែជីវិតខ្លួនដើម្បីកូន ម៉ែសុខចិត្តទ្រាំ លំបាកចិត្ត លំបាកកាយខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ដល់គ្រួសារនិងកូន។ ម៉ែខិតខំ ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនគិត ពីភាព នឿយ ហត់ ភាពអស់កំលាំងរឺក៏ភាពឃ្លានឡើយ ពេលខ្លះម៉ែកំពុងតែទទួលរងនូវ ការបៀតបៀនពីជំងឺដង្កាត់ ផ្សេងៗដោយសារអាកាសធាតុ រឺ ដោយសារការធ្វើការហត់នឿយដោយមិនបានបរិភោគឬបរិភោគមិន គ្រប់គ្រាន់ក៏ដោយក៏ម៉ែនៅតែទ្រាំ ។ ទោះបីខ្លួនកំពុងស្ថិតនៅសភាពដុនដាបពីការបៀតបៀន នៃជំងឺយ៉ាងណាក៏ម៉ែនៅតែទ្រាំ ចេញទៅធ្វើការងារដែរ ។ សួរថាម៉ែធ្វើដើម្បីអ្នកណា ? ដោយការងារជាកសិកររកប្រាក់កំរ៉ៃមិនសមស្របនិងការ ចំណាយ ម៉ែក៏ត្រូវ ចេញទៅរកការងារ ក្រៅជាអ្នកស៊ីឈ្នួលគេ ពេលខ្លះម៉ែត្រូវទទួលរងនូវ ការស្តីបន្ទោសពីសំណាក់មេការរឺអ្នកគ្រប់គ្រងនៅកន្លែងដែលម៉ែធ្វើការតែម៉ែមិនហ៊ានតបតទេ ព្រោះម៉ែខ្លាចគេដេញឈប់អោយធ្វើការ។ តើទាំងអស់ នេះម៉ែ ធ្វើដើម្បីអ្នកណាគឺដើម្បីតែកូនតែមួយគត់ព្រោះកូនគឺជាដួងចិត្តរបស់ម៉ែ។
ពេលនេះម៉ែបានបំប៉ៅដោះកូន កំពុងធ្វើការ ម៉ែគិតថា,ម៉ែអាចខុស បើគេមិនគិតពីព្រហ្មវិហារធម៍ឪពុកម្តាយមកលើកូន តែបើអ្នកហែលឆ្លងជាម្តាយ ជាកូន ទម្រាំមានលទ្ធភាព មានឱកាសបានបំពេញការងារ ដើម្បីជីវិតក្រុមគ្រួសារ អ្នកនឹងគិតថា ទង្វើស្ត្រីខាងលើនេះ មានន័យសំខាន់ណាស់សម្រាប់ពាក្យថា, (គុណព្រះម៉ែ) ។
សូមបញ្ជាក់ថា, សូម្បីតែស្ត្រីម្នាក់ជាតំណាងរាស្ត្រ នៅប្រទេសលោកខាងលិច ពេលខ្លួនកំពុងតែអង្គុយប្រជុំសភា ក៏បានបំបៅដោះកូន មានន័យថា, អ្វីអ្វីដែលខ្លួនបានខិតខំនោះគឺដើម្បីតែកូននិងក្រុមគ្រួសារ ក៏ដូចជាបម្រើឲ្យប្រទេសជាតិ៕
ដោយ, សុខ ខេមរា